ការស្រូបផ្សែងបារីពីគេ គឺជាការប្រឈមមុខមួយដែលមានលក្ខណៈមិនខុសគ្នានឹងអ្នកជក់ឡើយ ព្រោះអ្នកនឹងត្រូវបឺតស្រូបបសារធាតុគីមីគ្រោះថ្នាក់ដូចគ្នាដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកមិនជក់បារី តែរស់នៅដកដង្ហើមស្រូបផ្សែងបារីពីគេ មានន័យថាពួកគេបានស្រូបបញ្ចូលក្នុងសួតនូវសារធាតុនីកូទីន និងជាតិពុល ហើយក៏ប្រឈមខ្ពស់នឹងមហារីកផងដែរ។
ជំងឺមហារីកមិនគ្រាន់តែជាជំងឺមួួយបង្កឡើងដោយការស្រូបផ្សែងបារីពីគេឡើយ តែវាក៏អាចប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងជក់បារីផងដែរលើអ្នកមិនជក់បារី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់ ឬស្ថិតក្នុងស្ថានភាពស្រូបផ្សែងបារីពីគេ អាចងាយនឹងឈឺជាញឹកញាប់ ហើយក៏ច្រើនតែមានការបង្ករោគនៅសួត និងក្អជាងក្មេងដទៃ ព្រមទាំងដកដង្ហើមលឺដូចហួច ឬដង្ហកជាញឹកញាប់៕