អាការៈវិលមុខអាចកើតមានឡើងភ្លាមៗដោយមិនបានរំពឹងទុក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយភាគច្រើននៃពួកយើងប្រហែលជាសុទ្ធតែធ្លាប់ប្រទះនូវអាការៈនេះ ប៉ុន្តែមិនដឹងថាតើមានរូបមន្តបែបធម្មជាតិណាមួយដើម្បីដោះស្រាយបញ្ហាបានឆាប់រហ័សមុននឹងក្អួតឬអត់ឡើយ។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាវិលមុខ ៖
១. តែខ្ញី
ខ្ញីមានផ្ទុកសម្បូរទៅដោយសារធាតុ gingerol ដែលជួយបំបាត់អាការៈចង្អោរចង់ក្អួត និងវិលមុខបានយ៉ាងប្រសើរ។ ដើម្បីបំបាត់អាការៈវិលមុខ ក៏ដូចជាចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង ឬអ្នកអាចទំពារខ្ញីមួយចំណិតទាំងឆៅតែម្ដងក៏បាន។
២. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម ក៏មានប្រសិទ្ធិភាពបំបាត់អាការៈវិលមុខបានឆាប់រហ័សគួរឱ្យកត់សម្គាល់តាមរយៈអាស៊ីតអាមីណូ រួមទាំងអង់ស៊ីមដែលវាផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកធម្មតា និងទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នា រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ ហើយកូរឱ្យសព្វ សឹមទទួលទានជាការស្រេច។
៣. ម៉ាស្សា
ការម៉ាស្សាក៏អាចជួយកាត់បន្ថយអារម្មណ៍វិលមុខបានយ៉ាងប្រសើរផងដែរ ដោយវាជួយបង្កើនលំហូរឈាមនិងអុកស៊ីសែនក្នុងរាងកាយ។
៤. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
កង្វះជាតិទឹកក្នុងរាងកាយអាចបង្កអាការៈវិលមុខគួរឱ្យកត់សម្គាល់។ ដូច្នេះការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចជួយដោះស្រាយនិងទប់ស្កាត់បញ្ហាវិលមុខបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាកុំភ្លេចកម្រិតការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹងផង៕