Join with Health.com.kh on Telegram

ការបញ្ចុកអាហារបន្ថែមឲ្យកូនចេះដើរតេសតាសអាចក្លាយទៅជាការបារម្ភយ៉ាងខ្លាំងមួយសម្រាប់ម្តាយគ្រប់រូប ព្រោះមិនដឹងថាវាជាពេលវេលាស័ក្តិសមឬអត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកកំពុងតែឆ្ងល់ថាពេលណាអ្នកអាចបន្ថែមអាហារតូចៗទៀតដល់កូនរបស់អ្នកញ៉ាំបាននោះ យើងខ្ញុំនឹងឆ្លើយជូន។ 

ការបំបៅដោះកូនគឺជារឿងដ៏សំខាន់បំផុតមួយដែលធ្វើចាប់តាំងពីកូនកើតភ្លាមរហូតដល់គេអាយុ ៦ខែ។ ចាប់ពីខែទី ៦ ទៅ អ្នកអាចចាប់ផ្តើមឲ្យកូនញ៉ាំអាហារតិចៗបន្ថែមទៀតបានហើយ។ 

យើងយោងទៅតាមប័ណ្ណសុខភាពកុមាររបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជាយើង (ប័ណ្ណលឿង)បានឲ្យដឹងថា៖

  • អាយុចាប់ពី ៦ ទៅ១១ខែ ត្រូវផ្តល់បបរពិសេស ដែលមានគ្រឿងផ្សំដូចជា ត្រកួន ល្ពៅ ត្រី ស៊ុត ប្រេងឆា ខ្លាញ់ ឬប្រេងដូង ឲ្យបាន ៣ដងក្នុងមួយថ្ងៃ។ បូករួមនឹងបន្តបំបៅដោះកូនបន្ថែមទៀត។
  • អាយុចាប់ពី ១២ ទៅ២៣ ខែ ត្រូវផ្តល់បបរពិសេសខាប់ ៣ពេល និងអាហារក្រៅពេល ២ដង ក្នុងមួយថ្ងៃ។ បូករួមនឹងបន្តបំបៅដោះកូនបន្ថែមទៀត។
  • អាយុចាប់ពី ២៤ខែឡើងទៅ ត្រូវផ្តល់អាហារដូចសមាជិកក្នុងគ្រួសារ ៣ដងក្នុងមួយថ្ងៃ និងបន្ថែមអាហារក្រៅ ពេល ២ដងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចំពោះមូលហេតុដែលកុមារត្រូវការញ៉ាំអាហារបន្ថែមក្រៅពីទឹកដោះម្តាយនៅអាយុចាប់ពី ៦ខែឡើងទៅ គឺដោយសារតែ ពេលវេលានេះគឺរាងកាយរបស់ទារកត្រូវការលូតលាស់ច្រើនបន្ថែម ដូច្នេះត្រឹមតែទឹកដោះម្តាយមួយមុខគឺមិនគ្រប់គ្រាន់នឹងតម្រូវការលូតលាស់របស់គេឡើយ៕