ស្បូនគឺជាសរីរាង្គមួយប្រភេទរបស់មនុស្សស្រី ដែលជាកន្លែងសម្រាប់កូនលូតលាស់ក្នុងពេលមានផ្ទៃពោះ។ ក្នុងពេលវះកាត់ស្បូនទាំងមូលចោល គ្រូពេទ្យក៏អាចនឹងត្រូវកាត់បំពង់ដៃស្បូន និងក្រពេញអូវ៉ែទៅជាមួយគ្នាដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រោយពីកាត់ស្បូនចោលរួច អ្នកនឹងលែងមករដូវ និងមិនអាចមានផ្ទៃពោះទៀតដែរ។
ការកាត់ស្បូនចោលគឺជាការវះកាត់ដែលធំមួយ ដូច្នេះអ្នកជំងឺអាចនឹងចំណាយពេលពីរទៅបីសប្តាហ៍ឯណោះទើបជាសះស្បើយ។ ប៉ុន្តែសម្រាប់ស្រ្តីភាគច្រើន ការប្រែប្រួលដ៏ធំបំផុតនោះគឺជាជីវិតដែលមានលក្ខណៈកាន់តែប្រសើរជងមុន។
ការប្រែប្រួលផ្សេងៗដែលអ្នកនឹងជួបប្រទះក្រោយពីវះកាត់ស្បូនចោលរួចនោះមានដូចជា៖
- រ៉ាំងរដូវ និងមានរោគសញ្ញារបស់វា
- ផ្លាស់ប្តូរអារម្មណ៍នៃចំណង់ផ្លូវភេទ ដោយស្រ្តីខ្លះនឹងមានទ្វារមាសដែលស្ងួត និងមិនចាប់អារម្មណ៍លើរឿងរួមភេទទៀត
- ប្រឈមខ្ពស់នឹងបញ្ហាសុខភាពបេះដូង ឬលេចនោមដោយមិនដឹងខ្លួន
- ស្រ្តីខ្លះអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តលើការពិតមួយដែលគេលែងមានកូនទៀតហើយ៕