ការបន្ថយស្រ្តេស កន្លែងធ្វើការដែលមានការគាំទ្រ គឺជារឿងដ៏ល្អមួយសម្រាប់សុខភាពបុគ្គលិកធ្វើការគ្រប់គ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បុគ្គលិកធ្វើការដែលស្រ្តេសច្រើន និងធ្វើការលើសកំណត់ច្រើនតែមានរបៀបរស់នៅមិនផ្តល់សុខភាពទេ ហើយក៏មានពេលហាត់ប្រាណបានតិច ព្រមទាំងរបបអាហារមិនបានត្រឹមត្រូវថែមទៀត។ ដូច្នេះដើម្បីចៀសវាងទម្លាប់មិនផ្តល់សុខភាពនៅកន្លែងធ្វើការ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចៀសវាងការញ៉ាំអាហារទាំងស្រ្តេស
- ចៀសវាងភេសជ្ជៈមានជាតិផ្អែម និងអាហារសម្រនដែលប្រៃៗ
- ចូរយកគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែពីផ្ទះទុកញ៉ាំ
- ចូរឈរពេលកំពុងតែធ្វើការឲ្យបានច្រើនបំផុតបើសិនជាអាចធ្វើទៅបាន
- ចូរដើរចុះឡើង និងជ្រើសរើសការឡើងជណ្តើរកាំចៀសវាងការឡើងជណ្តើរយន្ត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរបង្កើនបរិយាកាសសប្បាយៗឲ្យបានច្រើន ព្រោះវាមានជាប់ទាក់ទងនឹងសុខភាពបេះដូងសរសៃឈាមកាន់តែល្អជាងមុន៕