ការធ្វើឲ្យធ្មេញសស្អាត គឺជាការព្យាបាលបែបកែសម្ផស្សមួយប្រភេទ ដែលគេអាចបំបាត់កំណកដែលមើលមិនឃើញចេញពីធ្មេញបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចធ្វើនៅតាមគ្លីនិកធ្មេញ ហើយក៏អាចធ្វើដោយខ្លួនឯងនៅផ្ទះបានដែរ ជាពិសេសវាមានវិធីសាស្រ្តធ្វើឲ្យធ្មេញស និងមានសុវត្ថិភាពច្រើន។ យ៉ាងណាមិញ មុនពេលសម្រេចចិត្តធ្វើឲ្យធ្មេញស យកល្អគួរតែស្វែងយល់ប៉ុន្មានចំណុចខាងក្រោមនេះសិន៖
- ពិគ្រោះជាមួយគ្រូពេទ្យធ្មេញសិន ព្រោះការធ្វើឲ្យធ្មេញសមិនមែនចេះតែមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ
- សម្រាប់ជម្រើសដែលមិនចាំបាច់ពិគ្រោះជាមួយពេទ្យ លុះត្រាតែប្រើប្រាស់ផលិតផលមានការទទួលស្គាល់ពី ADA ប៉ុណ្ណោះ
- មិនត្រូវប្រើប្រាស់សម្ភារៈប្រើប្រាស់ក្នុងផ្ទះមកខាត់ធ្មេញឲ្យសដែរទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្វែងយល់អំពីរឿងដែលអាចបង្កជាការរលាក និងការស្រៀវធ្មេញដែលវាកើតឡើងក្រោយពីធ្វើឲ្យធ្មេញសរួច៕