ស្ពៃក្តោបពណ៌ស្វាយ មានរសជាតិស្រដៀងគ្នានឹងស្ពៃក្តោបធម្មតាដែរ។ ប៉ុន្តែពណ៌ស្វាយនេះគឺសម្បូរទៅដោយសារធាតុរុក្ខជាតិជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាពដូចជា ជួយឲ្យឆ្អឹងកាន់តែរឹងមាំ និងបេះដូងកាន់តែសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ ស្ពៃក្តោបពណ៌ស្វាយក៏ល្អសម្រាប់ថែរក្សាសុខភាពពោះវៀនថែមទៀតផង។ វាជួយពង្រឹងដល់មុខងារពោះវៀនធ្វើការកាន់តែល្អ។ 

មានអំណះអំណាងមួួយបញ្ជាក់ថា ស្ពៃក្តោបអាចជួយបន្ថយការរលាកក្នុងពោះវៀន និងបន្ថយការរលាភ្នាស់ក្នុងពោះវៀន ដែលច្រើនតែបង្កឡើងដោយផលរំខាននៃការព្យាបាលមហារីក។ 

ស្ពៃក្តោបក៏ជាប្រភពដ៏ល្អមួយនៃជាតិសរសៃផងដែឬ ដែលអាចជួយថែរក្សាពោះវៀនកាន់តែមានសុខភាពល្អ និងជួយដល់ការរំលាយអាហារកាន់តែមានភាពងាយស្រួល។ ជាតិសរសៃមិនរលាយមានក្នុងស្ពៃក្តោបប្រភេទនេះរហូតដល់ ៧០ភាគរយឯណោះ។ ដូច្នេះវានឹងជួយឲ្យលាមកធូរ និងអាហារធ្វើចលនាក្នុងពោះវៀនកាន់តែស្រួល ព្រមទាំងបន្ថយការប្រឈមនឹងការទល់លាមក។ 

ចំណែក ៣០ភាគរយដែលនៅសល់គឺ ជាតិសរសៃរលាយ ដែលផ្តល់ជាអាហារសម្រាប់បាក់តេរីល្អៗក្នុងពោះវៀន។ បាក់តេរីល្អនេះនឹងផលិតជា Short-chain Fatty Acids (SCFAs) ដូចជា Acetate, Butyrate, និង Propionate ដែលអាចចិញ្ចឹមកោសិការបស់ពោះវៀនបាន។ ការស្រាវជ្រាវបានបង្ហាញថា SCFAs ក៏ប្រហែលជាបន្ថយការរលាក និងអាការៈផ្សេងៗនៃជំងឺពោះវៀនដែរដូចជា Crohn’s Disease ចង្កោមរោគសញ្ញារលាកពោះវៀន និង Ulcerative Colitis។ 

មានអំណះអំណាងខ្លះទៀតដែលបញ្ជាក់ ការញ៉ាំទឹកស្ពៃក្តោប ៩៤៦មីលីលីត្រក្នុងមួយថ្ងៃអាចជួយឲ្យដំបៅក្នុងពោះវៀនជា នៅពេលញ៉ាំបាន ៧ ទៅ១០ថ្ងៃ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែ ការសិក្សាបានបង្ហាញថា ការរកឃើញនេះគឺហួសសម័យហើយ ដូច្នេះត្រូវតែមានការសិក្សាកាន់តែច្រើនទៀតគាំទ្រដល់ឥទ្ធិពលមួយនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង