ការថប់អារម្មណ៍ និងស្រ្តេស អាចដោះស្រាយបានដោយវិធីជាច្រើន ជាពិសេសរបបអាហារ និងរបៀបរស់នៅ។ ហើយភាគច្រើនវានឹងធូរស្រាលមកវិញ តាមរយៈការគេងគ្រប់គ្រាន់ ញ៉ាំអាហារគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលញ៉ាំហើយអាចជួយបំបាត់ស្រ្តេសបាន៖
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមមានឥទ្ធិពលដោយផ្ទាល់ទៅលើកម្រិតជាតិស្ករក្នុងឈាម ជួយបង្ការភាពអស់កម្លាំង និងរក្សាថាមពលក្នុងខ្លួន។ ជាមួយគ្នានេះដែរ ទឹកខ្មេះប្រភេទនេះផ្ទុកទៅដោយជាតិរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ដែលមានឥទ្ធិពលដោយផ្ទាល់ទៅលើកម្រិតថាមពលក្នុងខ្លួន។ អត្ថប្រយោជន៍របស់ទឹកខ្មេះផ្លែប៉ោមមានដូចជា៖
- ជួួយជំរុញដល់សុខភាពទូទៅ
- គ្រប់គ្រងជាតិស្ករក្នុងឈាម
- រក្សាថាមពលក្នុងខ្លួន។
របៀបធ្វើ៖
ចូរលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកត្រជាក់ ឬទឹកក្តៅឧណ្ហៗ ឬព្យាយាមប្រើវាវាទឹកសម្រាប់ទទួលទាន។ ក្រោយពីញ៉ាំមួយក្រាមរួច អ្នកប្រហែលជាអាចមានអារម្មណ៍ល្អបាន ៩៥ភាគរយ។
ផលរំខាន
ការញ៉ាំទឹកខ្មេះផ្លែប៉ោមច្រើនពេកអាចបង្កជាផលរំខានធ្ងន់ធ្ងរបានដូចជា ខូចស្រទាប់ការពារធ្មេញ បញ្ហាក្រពះពោះវៀន និងរលាកបំពង់ករបាន។ ជាមួយគ្នានេះដែរ វាក៏អាចមានប្រតិកម្មទៅនឹងថ្នាំជាច្រើនថែមទៀត ដូច្នេះយកល្អមុននឹងប្រើប្រាស់ គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
ផ្លែចេក
ចេកផ្ទុកទៅដោយវីតាមីន C ដែលជាជីវជាតិប្រឆាំងនឹងស្រ្តេសបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ផ្លែចេកអាចជួយជួសជុលកោសិកាខូចៗដោយសារតែស្រ្តេសបាន។
ដូង
ដូងផ្ទុកទៅដោយច្រវាក់ខ្លាញ់មធ្យម ដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តបានយ៉ាងល្អ ហើយក៏អាចកាត់បន្ថយអារម្មណ៍អវិជ្ជមានបានយ៉ាងល្អដែរ។
យិនសិន
ការសិក្សាបានរកឃើញថា យិនសិនផ្ទុកទៅដោយសារធាតុប្រឆាំងស្រ្តេសយ៉ាងគួរឲ្យកត់សម្គាល់។ វាត្រូវបានគេទទួលស្គាល់ថា អាចប្រើសម្រាប់ព្យាបាលជំងឺដែលបង្កឡើងដោយស្រ្តេសបាន។ តែយិនសិន គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីផ្តល់ការទ្រទ្រង់ដល់រាងកាយ និងការថែទាំខ្លួនឯង។
យ៉ាអួរ
យ៉ាអួរផ្ទុកទៅដោយជាតិកាលស្យូម ដែលអាចបន្ថយឥទ្ធិពលរបស់ស្រ្តេសបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាមួយគ្នានេះដែរ វាផ្ទុកទៅដោយបាក់តេរីល្អៗសម្រាប់ទប់ស្កាត់ភាពស្រ្តេស និងថប់អារម្មណ៍។ អ្នកអាចញ៉ាំវាជាមួយនឹងអាហារ ឬកិនជាមួយផ្លែឈើដើម្បីទទួលទានក៏បានដែរ៕