ប្រូតេអ៊ីន គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរោគសញ្ញាអ្វីខ្លះទៅដែលបញ្ជាក់ឱ្យដឹងថារាងកាយកំពុងត្រូវការវីតាមីនបន្ថែម? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាដែលលេចឡើងនៅពេលរាងកាយខ្វះជាតិប្រូតេអ៊ីន ៖
១. ពិបាកក្នុងការគេង
អាចជាអាការៈឬរោគសញ្ញាមួយបណ្ដាលមកពីកង្វះអ័រម៉ូនសេរ៉ូតូនីន serotonin ដែលច្រើនតែបង្កឡើងដោយបញ្ហាកង្វះអាស៊ីតអាមីណូ។ ហើយជាធម្មតាអាស៊ីតអាមីណូផលិតឡើងនៅពេលប្រូតេអ៊ីនត្រូវបានបំបែក។
២. ឈឺក្បាល
អាការៈឈឺក្បាលក៏អាចបណ្ដាលមកពីកង្វះប្រូតេអ៊ីនក្នុងរាងកាយផងដែរ។ នោះក៏ព្រោះតែកង្វះប្រូតេអ៊ីនអាចធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមចុះទាបបង្កជាអាការៈឈឺក្បាល ឬឈានដល់ថ្នាក់បង្កបញ្ហាខ្វះគ្រាប់ឈាមក្រហមទៀត
ផង។
៣. ជ្រុះសក់
កង្វះប្រូតេអ៊ីនក៏អាចបណ្ដាលឱ្យសក់ជ្រុះផងដែរ។ នោះក៏ព្រោះតែសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន។ ដូច្នេះសក់ត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីលូតលាស់មានសុខភាពល្អ។
៤. ស្រកទម្ងន់ខុសប្រក្រតី
ការស្រកទម្ងន់ខ្លាំងហួសអាចជារោគសញ្ញាមួយនៃកង្វះប្រូតេអ៊ីនដោយមានពាក់ព័ន្ធនឹងការថយចុះនៃសាច់ដុំ ខណៈដែលរាងកាយបំបែកសាច់ដុំដើម្បីទទួលបានប្រូតេអ៊ីនបន្ថែម។
៥. ខ្សោយកម្លាំង
ប្រូតេអ៊ីន គឺសំខាន់ណាស់ក្នុងការបង្កើតសាច់ដុំ។ ប្រសិនបើអ្នកមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ទេនោះសាច់ដុំរបស់អ្នកនឹងចាប់ផ្ដើមរួមតូចបន្តិចម្ដងៗ។ ជាលទ្ធផលអ្នកនឹងជួបប្រទះបញ្ហាខ្សោយកម្លាំង ឬខ្សោយសាច់ដុំ។
៦. ស្បែកស្លេកស្លាំង
ភាពស្លេកស្លាំងនៃស្បែកអាចជារោគសញ្ញាចង្អុលបង្ហាញពីបញ្ហាខ្វះជាតិដែកនិងប្រូតេអ៊ីន។ ប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់រាងកាយក្នុងការប្រើប្រាស់ជាតិដែកបានត្រឹមត្រូវ។ កង្វះនៃជាតិដែកអាចជាលទ្ធផលនៃបញ្ហាស្បែកស្លេកស្លាំង។
៧. របួសយូរជាសះស្បើយ
ប្រូតេអ៊ីនចាំបាច់ក្នុងការជួយឱ្យរបួសឆាប់ជា។ ប្រសិនបើរាងកាយព្យាបាលខ្លួនឯង វានឹងផលិត ឬជួសជុលជាលិកាឡើងវិញ។ ហើយប្រូតេអ៊ីន គឺត្រូវបានប្រើប្រាស់ដោយជាលិកាទាំងនេះក្នុងដំណើរការជួសជុល។ ដូច្នេះកង្វះប្រូតេអ៊ីនអាចបណ្ដាលឱ្យរបួសយូរជាជាងធម្មតា៕