ការគេងគឺជាមូលដ្ឋានគ្រឹះមួយរបស់ជីវិតរស់នៅមនុស្សយើង។ បើសិនជាយើងចង់ឲ្យមានជីវិតពោរពេញដោយភាពសកម្ម និងផលិតភាពនោះ យើងត្រូវតែគេងឲ្យបានស្កប់ស្កល់នជារៀងរាល់យប់ និងចៀសវាងការគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់។ កាលណាមនុស្សយើងគេងមិនបានគ្រប់គ្រាន់នៅពេលយប់ទេ វានឹងប៉ះពាល់ដល់មុខងាររបស់ខួរក្បាលច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សម្រាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់ និងអស់កម្លាំងពេញមួយថ្ងៃអាចនឹងមានអារម្មណ៍មិនមានផាសុកភាពក្នុងរាងកាយ អារម្មណ៍មិនល្អ ឬមានបញ្ហាសុខភាពទៀតដោយសារតែមិនសូវមានកម្លាំងកំហែង។ ដូច្នេះពេលខ្លះ រាងកាយក៏ត្រូវការបង្កើតជាវដ្តគេងថ្មី រហូតដល់អ្នកអាចគេងនៅលើតុធ្វើការក៏មានដែរ។

ហេតុអ្វីបានជាអ្នកគេងហៀរទឹកមាត់? មានដឹងថាវាមានប្រយោជន៍លើសពីការគិតដែរទេ?

ការគេងហៀរទឹកមាត់កើតឡើងក្រោយពីការសម្រាករបស់អ្នកមានភាពល្អ។ មនុស្សភាគច្រើនជឿថា រឿងនេះជាទំនៀមទម្លាប់មួយខណៈពេលអ្នកខ្លះបែរជាយករឿងនេះដើម្បីសើចចម្អកគ្នាទៅវិញ។ យ៉ាងណាមិញ អ្នកត្រូវតែមានអារម្មណ៍ថា ខ្លួនឯងមានសំណាងដែលគេងហៀរទឹកមាត់បែបនេះ។

ការហៀរទឹកមាត់គឺជាសញ្ញាមួយដែលបញ្ជាក់ថា សុបិន្តរបស់អ្នកមានភាពវិជ្ជមាន ហើយរាងកាយក៏ទទួលបានការសម្រាកល្អបំផុតដែឬ។ ទោះបីជាយ៉ាងណាក៏ដោយ ការគេងមានដំណាក់កាលច្រើនណាស់ ដោយក្នុងនោះមាន REM ឬចលនាភ្នែកលឿនដែលធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្កប់ស្កល់។

នៅពេលអ្នកគេងហៀរទឹកមាត់ មានន័យថា អ្នកកំពុងតែស្ថិតក្នុងដំណាក់កាល REM ដែលមិនមានការរំខានទេ ដូច្នេះអ្នកក៏មិនមានបញ្ហានៃការគេង ឬរំខានអ្វីទាំងអស់។

ម៉្យាងវិញទៀត អ្នកដែលគេងមិនហៀរទឹកមាត់ វាអាចជាសញ្ញាមួយបញ្ជាក់ថា ទម្លាប់នៃការគេងរបស់អ្នកមានការប៉ះពាល់ហើយនៅពេលយប់ ហើយការសម្រាកទំនងជាមិនគ្រប់គ្រាន់ផងដែរ។ ចូរចាំថា ការ បុគ្គលិកលក្ខណៈល្អ និងការរីកចម្រើនខាងជំនាញអាចមានលក្ខណៈល្អប្រសើរបានលុះត្រាតែមានការគេងដ៏ល្អផងដែរ។ ដូច្នេះបើសិនជាអ្នកគេងមិនគ្រប់ ឬពិបាកគេង ចូរកុំអៀនខ្មាស់នឹងការសុំជំនួយពីគ្រូពេទ្យអី៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)