មិនថានារីស្ថិតក្នុងដំណាក់កាលណាឡើយ គេតែងតែចង់ស្តាប់ពាក្យទាំង៣ម៉ាត់នេះបំផុត ជាពិសេសក្នុងនាមជាប្រពន្ធ ដូចនេះបើអ្នកចង់ឲ្យប្រពន្ធអ្នកមានសុភមង្គល អ្នកគួរតែនិយាយពាក្យទាំង៣ម៉ាត់នេះដាក់គេ។ តើមានពាក្យអ្វីខ្លះទៅ?

ពាក្យ “ស្រលាញ់”

មិនខ្វល់ថានៅវ័យណាឡើយ ពាក្យនេះពិតជាសំខាន់ណាស់បើនិយាយចំពោះនារី ព្រោះនារីចូលចិត្តសុបិន្ត ដូចនេះនៅពេលដែលលឺពាក្យនេះចេញពីមាត់របស់ស្វាមីខ្លួន នោះគេនឹងសប្បាយចិត្តជាខ្លាំង វាអាចបញ្ជាក់បានថាអ្នកនៅតែស្រលាញ់គេទោះបីជាចាស់ហើយក៏ដោយ។

ពាក្យ ”ថ្នាក់ថ្នម“

នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលអាពាហ៍ពិពាហ៍ វាគឺមិនដូចក្នុងដំណាក់កាលដែលអ្នកស្រលាញ់គ្នាដំបូងឡើយ ដោយសារតែពេលដែលអ្នករស់នៅជាមួយគ្នា សូម្បីតែលុយគ្រឿងទេសក្នុងផ្ទះក៏ត្រូវតែគិតឲ្យបានល្អិតល្អន់ដែរ ដូចនេះនៅពេលដែលប្រពន្ធលឺអ្នកនិយាយថាអ្នកនឹងថ្នាក់ថ្នម ហើយមើលថែគេអស់មួយជីវិត គេនឹងសប្បាយចិត្តខ្លាំងណាស់ ហើយបំភ្លេចនូវទុកកង្វល់ទាំងឡាយដែលគេកំពុងតែប្រឈមមុខ។

ពាក្យ ”នៅក្បែរ“

នៅពេលដែលកូនអ្នកធំអស់ ហើយអ្នកទាំងពីរចាស់ ពាក្យនៅក្បែរនេះពិតជាសំខាន់ណាស់ ព្រោះវាអាចជំនួសឲ្យពាក្យទាំងពីរខាងលើ នៅពេលដែលគេដើរមិនរួច អ្នកអាចជួយនៅក្បែរ ហើយទប់គេ ឬអ្នកអាចនៅក្បែរជួយរុញគេដោយឲ្យគេអង្គុយនៅលើរទេះ នេះជាអ្វីដែលនារីត្រូវការបំផុត ហើយក៏ជាអ្វីដែលអាចធ្វើឲ្យគេមានសុភមង្គលដែរ៕