នៅពេលដែលរៀបការរួច មនុស្សស្រីភាគច្រើនសុទ្ធតែចង់គ្រប់គ្រងប្តីរបស់ខ្លួនឲ្យជាប់ជានិច្ច ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៤យ៉ាងក្នុងការគ្រប់គ្រង។ តើមានអ្វីខ្លះ?

គ្រប់គ្រងក្រពះរបស់គេ

មនុស្សប្រុសគ្រប់រូបសុទ្ធតែសង្ឃឹមចង់

ទទួលបានប្រពន្ធដែលចេះធ្វើម្ហូបដែលឆ្ងាញ់ ដូចនេះឲ្យតែអ្នកប្រឹងធ្វើម្ហូបដែលឆ្ងាញ់ ហើយមានលក្ខណៈប្លែកជារៀងរាល់ថ្ងៃ នោះស្វាមីអ្នកនឹងមកផ្ទះហូបបាយរាល់ថ្ងៃ មិនទៅណាឡើយក្រោយពេលដែលចេញពីធ្វើការងារ។

គ្រប់គ្រងលុយរបស់គេ

លុយគឺជាជីវិតរបស់មនុស្សប្រុស ដូចនេះអ្នកអាចប្រើវិធីគ្រប់គ្រងលុយនេះមកគ្រប់គ្រងស្វាមីអ្នកបាន ប៉ុន្តែមិនត្រូវគ្រប់គ្រងហួសហេតុពេកទេ ព្រោះវាអាចធ្វើឲ្យស្វាមីចាកឆ្ងាយពីអ្នកដោយសារតែបញ្ហាថវិកានេះដូចគ្នា។

គ្រប់គ្រងមនុស្សរបស់គេ

នៅពេលដែលបុរសម្នាក់ឃើញប្រពន្ធរបស់ខ្លួនចេះស្រលាញ់គ្រួសាររបស់ខ្លួន ហើយមានភាពកត្តញ្ញូចំពោះឳពុកម្តាយរបស់ខ្លួន ថែមទាំងមើលថែទាំបានល្អ នោះអ្នកអាចគ្រប់គ្រងគេបានហើយ ថែមទាំងអាចទទួលបានទាំងចិត្តទៀតផង។

គ្រប់គ្រងខ្លួនឯង

អ្នកត្រូវតែចេះគ្រប់គ្រងខ្លួនឯងជាមុនសិនទើបអាចគ្រប់គ្រងស្វាមីរបស់អ្នក ដោយអ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន មិនមានភាពឆេវឆាវ ធ្វើខ្លួនឲ្យស្អាត មិនចេះតែងតែរករឿង ទើបស្វាមីអ្នកមិនធុញនឹងអ្នក ហើយស្រលាញ់អ្នក និងធ្វើល្អចំពោះអ្នកជារៀងរហូត ព្រោះអ្នកមិនចេះធ្វើឲ្យគេឈឺក្បាលដោយសារតែអ្នកឡើយ៕