ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនបាត់ត្អើក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលកូនបៅរួច អ្នកអាចពរកូនឡើង ហើយគោះខ្នងគេថ្នមៗ ដើម្បីឲ្យគេបាត់ត្អើក ឬក៏អ្នកអាចម៉ាស្សាពោះរបស់កូនថ្នមៗ ដើម្បីឲ្យគេបាត់ត្អើកបានដូចគ្នា។
  2. អ្នកក៏អាចពរកូនឡើង ហើយប្រើចុងម្រាមដៃមួយដើម្បីធ្វើឲ្យមាត់កូនរសើប ឬធ្វើឲ្យត្រចៀកកូនរសើប។ ការធ្វើបែបនេះ ដើម្បីឲ្យសរសៃប្រាសាទកូនអាចបន្ធូលអារម្មណ៍។ ជាហេតុដែលអាចធ្វើឲ្យកូនអាចបាត់ត្អើកបាន។
  3. នៅពេលដែលកូនត្អើក អ្នកក៏អាចពរគេឡើង ហើយបញ្ចុកទឹកគេញ៉ាំ ឬបញ្ចុកទឹកដោះដល់គេផងដែរ។ ការធ្វើបែបនេះ ក៏ជាវិធីជួយឲ្យកូនបាត់ត្អើកផងដែរ។ ដូចនេះ អ្នកម្តាយអាចសាកល្បងវិធីទាំងនេះ ដើម្បីឲ្យកូនបាត់ត្អើកបានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)