Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនត្អើក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលកូនទើបតែយំរួច ឬភ័យរួច អ្នកបញ្ចុកកូនញ៉ាំបាយ ឬឲ្យកូនបៅភ្លាម នឹងធ្វើឲ្យកូនកើតមានអាការៈត្អើកនេះបានយ៉ាងងាយ។ ដូចនេះ ក្រោយពេលដែលកូនយំរួច អ្នកគួរតែចាំមួយភ្លែតសិន ទើបឲ្យកូនបៅ ឬញ៉ាំអាហារ ទើបកូនមិនត្អើក។
  2. នៅពេលដែលអ្នកមើលថែកូនមិនបានល្អ ដោយមិនដឹងថាកូនរងាឬទេ ក៏ជាមូលហេតុដែលធ្វើឲ្យកូនត្អើកដែរ។ ដូចនេះ អ្នកគួរតែស្ទាបកម្តៅខ្លួនកូន ទើបអាចការពារសុខភាពកូនបានល្អ។
  3. នៅពេលដែលកូនបៅមិនបានល្អ ឬប្រើទឹកត្រជាក់ដើម្បីឆុងទឹកដោះគោឲ្យកូនបៅ នោះកូននឹងពិបាករំលាយអាហារ ដោយអាចធ្វើឲ្យកូនត្អើកបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីអាការៈទាំងនេះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)