Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលប្រាប់អ្នកថាកូនអ្នកជិតឈឺហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលលាមកកូនប្រែជារឹង ហើយស្ងួត និងមានក្លិន ដោយកូនពិបាកក្នុងការបត់ជើងធំ នោះមានន័យថា កូនអាចនឹងក្តៅក្នុង។ បើទុកយូរ កូននឹងងាយផ្តាសាយបាន។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំទឹកច្រើន ទើបអាចកែប្រែអាការៈមួយនេះ។
  2. នៅពេលដែលមាត់កូនស្លេក អ្នកគួរតែប្រយ័ត្នពីក្រពះ ឬថ្លើមរបស់កូន ជួនកាលក៏មកពីកូនភ័យរឿងអ្វីដែរ ព្រោះកូនក្មេងឆាប់ភ័យ។ ដូចនេះ អ្នកគួរតែសង្កេតមើលអាការៈកូនឲ្យបានជាប់ ទើបដឹងថាកូនកើតអ្វី ហើយព្យាបាលបានទាន់ពេល។
  3. នៅពេលដែលមុខកូនប្រែជាក្រហម ត្រចៀកក៏ក្រហម ហើយកូននៅមិនសុខ អន្ទះអន្ទែង មានន័យថាកូនកំពុងតែជិតក្តៅខ្លួនហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយមើលថែកូនឲ្យបានល្អ ទើបសុខភាពកូនមិនងាយប្រឈមមុខនឹងគ្រោះថ្នាក់។
  4. នៅពេលដែលកូនស្រាប់តែយំដោយមិនដឹងមូលហេតុ អ្នកគួរតែប្រយ័ត្នហើយ ព្រោះក្នុងខ្លួនកូនអាចនឹងមិនស្រួល។ ដូចនេះ អ្នកអាចវាស់កម្តៅ ហើយឆែតមើលរាងកាយរបស់កូនថាតើមានហើមពោះទេ ឬមានកើតអាការៈអ្វីទេ ដើម្បីងាយស្រួលក្នុងការព្យាបាល។
  5. នៅពេលដែលបាតដៃកូនក្តៅ ហើយចេញញើស អ្នកគួរតែប្រយ័ត្នពីក្រពះ និងពោះវៀនរបស់គេ ដោយឲ្យកូនញ៉ាំអាហារដែលមានជាតិស្ករទាប ខ្លាញ់តិច ទើបងាយស្រួលរំលាយអាហារបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)