ធុងសម្រាមមិនមែនជារបស់ដែលអ្នកអាចទុកដាក់ផ្តេសផ្តាសនោះទេ ព្រោះបើអ្នកទុកនៅកន្លែងដែលខុស វាអាចប៉ះពាល់ដល់សំណាងអ្នកយ៉ាងងាយបំផុត។ ដូចនេះតើធុងសម្រាមគួរតែទុកនៅកន្លែងណាទៅ?
1. ធុងសម្រាមនៅក្នុងផ្ទះរបស់អ្នក មិនគួរដាក់នៅកន្លែងដែលគេមើលឃើញឡើយ ព្រោះវាអាចប៉ះពាល់ដល់លាភសំណាងអ្នកយ៉ាងងាយ ដូចនេះអ្នកគួរតែយកវាទៅដាក់នៅកន្លែងដែលមើលមិនឃើញ បើអ្នកចង់ដាក់វានៅកន្លែងដែលមើលឃើញ អ្នកគួរតែទិញធុងសម្រាមដែលមានរូបរាងមិនដូចធុងសម្រាម ទើបវាមិនប៉ះពាល់ដល់សំណាងអ្នកយ៉ាងងាយ។
2. នៅពេលដែលអ្នកដាក់ធុងសម្រាមនៅជិតក្បាលគ្រែ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ម្យ៉ាងទៀតលាភសំណាងអ្នកនឹងរត់អស់ដូចគ្នា។
3. នៅក្នុងផ្ទះអ្នកមិនត្រូវដាក់ធុងសម្រាមច្រើនឡើយ ព្រោះបើអ្នកដាក់កាន់តែច្រើន វានឹងមានមេរោគកាន់តែច្រើនក្នុងផ្ទះរបស់អ្នក ដែលងាយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដូចនេះធុងសម្រាមត្រូវតែតិច ហើយតូច ទើបវាមិនអាចប៉ះពាល់ដល់សំណាង និងសុខភាពអ្នក ម្យ៉ាងទៀតអ្នកត្រូវតែឧស្សាហ៍លាងសម្អាតវាទើបវាមានអនាម័យ ហើយគ្មានមេរោគ៕