ត្រប់វែង គឺជាបន្លែមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ (អានហើយរំជួលចិត្ត ៖ សម្តីចុងក្រោយរបស់ក្មេងស្រីម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយពិភពលោកស្រក់ទឹកភ្នែក) ថាតើផ្លែត្រប់វែងអាចផ្ដល់ផលល្អអ្វីខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានត្រប់វែង ចំពោះសុខភាព ៖
១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ត្រប់វែង គឺមានផ្ទុកសម្បូរទៅដោយអាស៊ីត Chlorogenic ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ អាស៊ីត Chlorogenic ក៏ដើរតួជាសារធាតុប្រឆាំងវីរុស សារធាតុប្រឆាំងជំងឺមហារីក និងសារធាតុប្រឆាំងមេរោគអតិសុខុមប្រាណផងដែរ។
២. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ត្រប់វែងជាជម្រើសនៃអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះបន្លែនេះមានផ្ទុកជាតិកាបូអ៊ីដ្រាតទាប ប៉ុន្តែជាតិសសៃខ្ពស់។
៣. បង្កើនសុខភាពខួរក្បាល
សំបកនៃផ្លែត្រប់វែង គឺមានផ្ទុកសារធាតុ nasunin និង anthocyanin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារភ្នាសកោសិកាជាតិខ្លាញ់នៅក្នុងកោសិកាខួរក្បាលមិនឲ្យទទួលរងការបំផ្លាញណាមួយនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត សារធាតុ anthocyanin ក៏មានប្រសិទ្ធិភាពជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល និងទប់ស្កាត់ការរលាកសសៃប្រសាទផងដែរ។ ជាលទ្ធផលវាជួយក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយបង្កើនការចងចាំ។
៤. ទប់ស្កាត់ជំងឺមហារីក
ផ្លែត្រប់វែង មានផ្ទុកនូវសារធាតុ polyphenols ដែលប្រឆាំងនឹងជំងឺមហារីក។ ចំណែកសារធាតុanthocyanins និងអាស៊ីត Chlorogenic នៅក្នុងត្រប់វែងដើរតួនាទីជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយជាលទ្ធផល គឺជួយទប់ស្កាត់ការលូតលាស់នៃដុំសាច់ និងការលុកលុយនៃកោសិកាមហារីក។
៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ត្រប់វែងមានផ្ទុកនូវជាតិប៉ូតាស្យូម ជាតិសសៃ វីតាមីន B6 វីតាមីន C សារធាតុ phytonutrients សារធាតុ flavonoids និងសារធាតុ anthocyanins ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ក៏ដូចជាជំងឺសសៃឈាមបេះដូងផងដែរ៕