បបូរមាត់ស្ងួតប្រេះមិនត្រឹមតែជាបញ្ហាគួរឲ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាបបូរមាត់ស្ងួតអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាស្ងួតប្រេះបបូរមាត់ ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកត្រសក់ស្រស់លើបបូរមាត់ពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។
២. កុំលិទ្ធបបូរមាត់
ការលិទ្ធបបូរមាត់មិនជួយរក្សាសំណើមនៃបបូរមាត់ដូចដែលភាគច្រើននៃពួកយើងធ្លាប់បានគិតឡើយ។ ផ្ទុយទៅវិញការធ្វើបែបនេះ គឺមានជះផលអាក្រក់ប៉ុណ្ណោះ ក៏ព្រោះទឹកមាត់អាចកម្ចាត់ជាតិប្រេងធម្មជាតិលើបបូរមាត់បានយ៉ាងងាយ។ លើសពីនេះទៅទៀតទឹកមាត់មានផ្ទុកជាតិអាស៊ីតដែលអាចបង្កការរលាកកម្រិតស្រាលលើបបូរមាត់បាន។
៣. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះមិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួតប្រេះសឹងគ្រប់ពេល។ ជាតិទឹកគ្រប់គ្រាន់ជួយរក្សាសំណើមក្នុងសរីរាង្គកាយទាំងមូល រួមទាំងបបូរមាត់។ ទោះជាយ៉ាងណាកុំភ្លេចកម្រិតការទទួលទានគ្រឿងស្រវឹងនិងកាហ្វេរបស់អ្នកផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឱ្យរាងកាយឆាប់ខ្សោះជាតិទឹក។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់លើបបូរមាត់ឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។
៥. គ្រីមទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺបន្តក់គ្រីមទឹកដោះគោប៉ុន្មានដំណក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកសឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ រួចជូតពេញលើបបូរមាត់។
៦. លាបប្រេងអាល់ម៉ុន
វីធីព្យាបាលដ៏ងាយបំផុតមួយទៀតនៃបញ្ហាស្ងួតប្រេះបបូរមាត់ គឺការលាបប្រេងអាល់ម៉ុនលើបបូរមាត់៕