មានស្ត្រីមួយចំនួនក្រោយសម្រាលកូនរួច សុដន់តែងតែយារធ្លាក់ ហើយប្រែរូបរាងជានិច្ច ដោយសារតែគេថែមិនបានល្អ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការការពារមិនឲ្យសុដន់អ្នកយារធ្លាក់បាន។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលបំបៅទឹកដោះកូន អ្នកត្រូវតែពាក់អាវក្នុង ព្រោះនៅពេលដែលអ្នកមានទឹកដោះច្រើន បើអ្នកមិនពាក់អាវក្នុង វានឹងអាចយារធ្លាក់ចុះមកក្រោមបាន ដោយសារតែវាធ្ងន់ពេក។

2.    នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកត្រូវតែប្រើវិធីត្រឹមត្រូវ ទើបសុដន់អ្នកមិនប្រែរូបរាង ដោយអ្នកត្រូវតែឲ្យកូនបៅសងខាង មិនត្រូវឲ្យបៅតែម្ខាងឡើយ ទើបវាមិនខូចរូបរាង។

3.    អ្នកអាចយកដៃនាង ដៃកណ្តាល និងចង្អុលដៃផ្គុំចូលគ្នា រួចម៉ាស្សារាងជារង្វង់ជុំវិញសុដន់អ្នក នោះវានឹងជួយរក្សាសុដន់អ្នកឲ្យនៅស្អាតជានិច្ច។

4.    នៅពេលដែលអ្នកងូតទឹក អ្នកអាចប្រើទឹកក្តៅ និងត្រជាក់ ដោយប្តូរគ្នាបាញ់លើសុដន់អ្នក នោះវានឹងអាចធ្វើឲ្យឈាមដើរស្រួល ជាហេតុដែលអាចជួយរក្សាសុដន់អ្នកមិនឲ្យខូចរូបរាងឡើយ។

5.    អ្នកមិនត្រូវព្រោះតែចង់មានរាងស្អាត ហើយតមមិនបរិភោគអាហារនោះទេ ព្រោះវាអាចធ្វើឲ្យសុដន់អ្នកខូចមិនស្អាតឡើយ ដូចនេះអ្នកគួរតែទ្រាំបានរយៈពេលមួយឆ្នាំ នោះវានឹងចាប់ផ្តើមត្រឡប់មករូបរាងដើមវិញហើយ។

អ្នកអាចពិសារអាហារមួយចំនួនដែលមានពពួកវីតាមីនB និងE ព្រោះវាសុទ្ធតែល្អចំពោះរូបរាងនៃសុដន់អ្នក ម្យ៉ាងទៀតអ្នកក៏អាចពិសារអាហារមួយចំនួនទៀតដូចជា ៖ ស៊ុត ទឹកដោះគោ ពពួកសណ្តែក ការ៉ុត មើមឈូក សណ្តែកដី ទំពាំងបាយជូរ និងល្ងរជាដើម នោះសុដន់អ្នកនឹងប្រែជាស្អាត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង