ការឈឺខ្នងគឺជាបញ្ហាញឹកញាប់បំផុតមួយដែលកើតលើងលើមនុស្សទូទាំងពិភពលោក សូម្បីតែខ្មែរយើងក៏គេចមិនផុតពីអំពីរឿងនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺចាប់នៅខ្នងរយៈពេលខ្លី អាចកើតឡើងយូរបំផុតមិនដល់ ៦សប្តាហ៍ទេ តែវាអាចនឹងបង្កភាពរំខាន និងមិនផ្តល់ផាសុកភាពបើសិនជាមិនបានព្យាបាលទេ។ ដើម្បីព្យាបាលការឈឺខ្នងរយៈពេលខ្លីនេះ អ្នកអាចប្រើវិធីដូចខាងក្រោមនេះបាន៖
- ប្រើប្រាស់វិធីស្អំទឹកក្តៅ ឬទឹកកកដើម្បីសម្រួលការឈឺចាប់ នឹងរឹងខ្នង
- ចូរព្យាយាមធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូបិក ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន
- ចូរធ្វើជាមួយគ្នានឹងការពុតពែនខ្លួនជារៀងរាល់ថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បញ្ចូលជាតិកាលស្យូម និងវិតាមីន D ក្នុងរបបអាហារ ដើម្បីជួយថែរក្សាឆ្អឹងកងខ្នងឲ្យមានសុខភាពល្អ និងរឹងមាំ៕