យើងធ្លាប់តែដឹងរួចហើយថា មនុស្សប្រុសនិងស្រីតែងតែមានលក្ខណៈខុសៗគ្នាច្រើន ហើយមានជំនឿជាច្រើននិយាយថា មនុស្សស្រីជាមនុស្សទន់ខ្សោយ ហើយក៏មិនអាចធ្វើអ្វីបានច្រើន និងល្អដូចមនុស្សប្រុសដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ បើសិនជាអ្នកតែងតែគិតថា មនុស្សស្រីតែងតែអន់គ្រប់យ៉ាងនោះ ចូរគិតវាម្តងទៀតទៅ និងមើលនៅចំនុចខាងក្រោមនេះ ព្រោះវាជារឿងដែលបញ្ជាក់ថា ស្រ្តីអាចធ្វើរឿងខាងក្រោមនេះល្អជាងបុរសទៅទៀត។
ស្រ្តីមានប្រព័ន្ធភាពស៊ាំខ្លាំងជាង
រឿងនេះដោយសារតែស្រ្តីមានអ័រម៉ូនភេទ អេស្ត្រូជែន ដែលត្រូវបានគេរកឃើញថា ជួយបន្ថែមរបាំងការពាររាងកាយបន្ថែមលើការទប់ស្កាត់ការបង្ករោគគ្រប់ប្រភេទ ប៉ុន្តែបុរសគឺមិនមានអ័រម៉ូននេះច្រើនឡើយ។
ស្រ្តីពូកែខាងបោកថានាងមានជំងឺ
តាមការស្រាវជ្រាវថ្មីបានរកឃើញថា ស្រ្តីមានភាពល្អជាងក្នុងការមិនឲ្យគេចាប់កំហុសបានថានាងធ្វើពុតជាឈឺ ខណៈពេលដែលរឿងនេះគឺល្អជាងបុរសរហូតដល់ ២ដងឯណោះ។
ស្រ្តីអាចស៊ូទ្រាំនឹងភាពតានតឹងក្នុងពេលសម្ភាសន៍ការងារបានល្អជាង
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Western Ontario បានឲ្យដឹងថា ការដែលស្រ្តីមានភាពស៊ូទ្រាំនឹងភាពតានតឹងក្នុងពេលសម្ភាសន៍ការងារល្អជាងបុរស ដោយសារតែសមត្ថភាពរបស់មនុស្សអាចរកវិធីដោះស្រាយនឹងស្រ្តេសល្អជាងបុរស ដូចជា ការទូរស័ព្ទប្រាប់មនុស្សដែលខ្លួនស្រឡាញ់ដើម្បីផ្តល់ការគាំទ្រ ឬប្រើវិធីចំអន់លើការសម្ភាសន៍ជាមួយមិត្តភក្តិ។
ស្រ្តីអាចជាអ្នកបើកបរដ៏ល្អជាង
តាមការសិក្សាបានរកឃើញថា ៨០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍គឺកើតឡើងទៅលើអ្នកបើកបរជាមនុស្សប្រុសទាំងអស់។ ជាមួយគ្នានេះដែរ តាមការសិក្សារបស់ Mellon University បានបង្ហាញថា អ្នកបើកបរជាបុរសគឺទំនងជាឆាប់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាងស្រ្តីរហូតដល់ ៧៧ភាគរយឯណោះ។
ស្រ្តីគឺជាអ្នកវិនិយោគដ៏ល្អជាង
រវាងមនុស្សទាំងពីរភេទ ស្រ្តីទំនងជាងាយទទួលបានផលចំណេញច្រើនពីការវិនិយោគរបស់ខ្លួនជាងបុរសទៅទៀត។ រឿងនេះអាចដោយសារតែមនុស្សស្រីមានការប្រុងប្រយ័ត្ន និងគិតវែងឆ្ងាយអំពីជំនួញរបស់ខ្លួនមុននឹងបណ្តាក់ទន់។
ស្រ្តីងាយនឹងចាប់ការបោកបានសុក្រិតជាងបុរស
ខណៈពេលដែលការសិក្សាមួយបានបង្ហាញថា ស្រ្តីទំនងជាពូកែបោក តែការសិក្សារបស់អូស្រ្តាលីបានរកឃើញថា ស្រ្តីក៏ងាយនឹងចាប់កំហុស ឬរកឃើញការបោកប្រាស់របស់មនុស្សប្រុស ជាពិសេសមនុស្សចម្លែកបានសុក្រិតជាងបុរសដែរ។
ស្រ្តីមានខួរក្បាលតូចជាងតែ…
តាមការស្រាវជ្រាវមួយដែលធ្វើដោយសាកលវិទ្យាល័យជាច្រើនក្នុង Los Angeles និង Madrid បានរកឃើញថា ស្រ្តីមានការផ្តល់ហេតុផលល្អជាង និងមានជំនាញមួយចំនួនដែលពូកែជាងមនុស្សប្រុសទោះបីជាខួរក្បាលរបស់នាងតូចជាងបុរសរហូតដល់ ៨ភាគរយក៏ដោយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)