រសជាតិដ៏ផ្អែមខ្លាំង វាពិតជាពិបាកណាស់ក្នុងការដែលមានមនុស្សមិនចូលចិត្តផ្លែប៉េសនេះ។ ប៉ុន្តែអ្នកពិតជាចូលចិត្តវាកាន់តែខ្លាំងដោយសារតែផ្លែឈើមួយនេះមានប្រយោជន៍ចំពោះសុខភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាហេតុផលល្អៗមួយចំនួនដែលអ្នកគួរតែព្យាយាមញ៉ាំផ្លែប៉េសឲ្យបានច្រើន៖

ជំរុញដល់សុខភាពភ្នែក

ពណ៌របស់ផ្លែប៉េសគឺច្បាស់ណាស់សម្បូរទៅដោយវីតាមីន A ដែលសំខាន់សម្រាប់សុខភាពភ្នែក និងភាពឃើញច្បាស់របស់ភ្នែក។ វីតាមីន A គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលអាចជួយការពារស្រទាប់បាទភ្នែកពិការខូចខាតបានយ៉ាងល្អ។ 

ល្អចំពោះសុខភាពស្បែក

អ្វីដែលធ្វើឲ្យផ្លែប៉េសល្អបំផុតសម្រាប់ស្បែកគឺវាសម្បូរទៅដោយវីតាមីន C។ ជីវជាតិមួយនេះគឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចការពារស្បែកពីរ៉ាឌីកាលសេរីបាន។ វីតាមីន C គឺល្អបំផុតក្នុងការពន្យាពេលភាពចាស់របស់ស្បែកជាពិសេស ស្បែកជ្រីវជ្រួញ និងការកើតផ្នត់ៗលើស្បែក។ 

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ

ក្រៅពីស្បែក វីតាមីន C នឹងជំរុញដល់សុខភាពប្រព័ន្ធភាពស៊ាំបាន។ សព្វថ្ងៃនេះ មនុស្សយើងប្រឈមខ្លាំងនឹងភាពស្រ្តេស ជម្រើសអាហារមិនផ្តល់សុខភាព ការរស់នៅមិនផ្តល់សុខភាព និងការបំពុលបរិដ្ឋាន ដែលរឿងនេះនឹងជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយបាន។ ការញ៉ាំផ្លែប៉េសទៀងទាត់ នឹងជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងថែមទៀតបាន។ 

ជួយរក្សាភាពស្លីមរបស់រាងកាយ

បើសិនជាអ្នកចង់សម្រកទម្ងន់ ចូរមានភាពប្រុងប្រយ័ត្នខ្លាំងទៅលើអ្វីដែលអ្នកត្រូវញ៉ាំ។ នៅពេលឃ្លាន យកល្អគួរតែជ្រើសរើសផ្លែប៉េសពីរផ្លែជំនួសការញ៉ាំការ៉េម ឬអាហារសម្បូរខ្លាញ់ណាផ្សេងវិញទៅ ព្រោះវាមានមិនដល់ ៦០កាឡូរីផងក្នុងមួយផ្លែ។ វាក៏គ្មានជាតិខ្លាញ់ដែរ ដូច្នេះវាស័ក្តិសមខ្លាំងសម្រាប់សម្រកទម្ងន់។ 

ជំរុញដល់ប្រព័ន្ធបេះដូងសរសៃឈាមកាន់តែមានសុខភាពល្អ

ដោយសារតែវាមានជាតិសរសៃយ៉ាងល្អ ដូច្នេះផ្លែប៉េសស័ក្តិសម្រាប់បញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមដែលបានកកកុញក្នុងសរសៃឈាមអាក់ទែបាន។ ផ្លែឈើមួយនេះក៏មានអង់ទីអុកស៊ីដង់ច្រើនសម្រាប់បង្ការមូលេគុលខ្លាញ់កកកុញក្នុងចរន្តឈាមផងដែរ។ នៅពេលគ្មានខ្លាញ់ប្រភេទនេះច្រើន វានឹងល្អបំផុតសម្រាប់សុខភាពបេះដូងសរសៃឈាម។ 

ពង្រឹងដល់សុខភាពផ្លូវរំលាយអាហារ

ដោយសារតែវត្តមានជាតិសរសៃដ៏ច្រើនរបស់ផ្លែឈើដ៏ឆ្ងាញ់មួយនេះ ទើបធ្វើឲ្យវាអាចទប់ស្កាត់ និងបង្ការការទល់លាមកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលមានជាតិសរសៃច្រើនក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យពោះវៀនកាន់តែមានសុខភាពល្អទេ តែវាក៏បង្ការបញ្ហាជាច្រើនក្នុងពោះដែរដូចជា តឹងពោះ ឈឺពោះ និងផោមច្រើនជាដើម។ ជាតិសរសៃក្នុងផ្លែប៉េសក៏ជួយបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំបានដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង