តើអាចនឹងមានអ្វីកើតឡើងទៅបើសិនជាអ្នកត្រូវបានគេប្រើម្រាមដៃរួមភេទជាមួយ?

មែនហើយ អ្នកអាចឆ្លងជំងឺកាមរោគដែរខណៈពេដែលអនុញ្ញាតិឲ្យដៃគូប្រើម្រាមដៃរួមភេទ ដោយលូកចូលទៅក្នុងទ្វារមាស ឬរន្ធគូថ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរួមភេទដោយប្រើម្រាមដៃបែបនេះ អាចចម្លងមេរោគបង្កជំងឺមហារីកមាត់ស្បូន HPV ពីដៃរបស់ដៃគូរួមភេទមកលើប្រដាប់ភេទ ឬរន្ធគូថបាន។ 

ការប្រឈមមុខ

អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ការឆ្លងវីរុសបង្កមហារីកមាត់ស្បូន HPV ពីម្រាមដៃទៅប្រដាប់ភេទ ថ្វីត្បិតតែអាចកើតឡើងបានមែន តែលទ្ធភាពនៃការឆ្លងមានកម្រិតទាបទេ។ 

អ្វីដែលគួរធ្វើ និងមិនគួរធ្វើ

ចូរស្នើរសុំឲ្យដៃគូររួមភេទលាងសម្អាតដៃចេញជាមួយសាប៊ូ និងទឹកសិន ហើយត្រូវកាត់ក្រចកដៃឲ្យខ្លីៗមុនពេលចាប់ផ្តើមវិធីរួមភេទបែបនេះ។ រឿងនេះនឹងជួយបន្ថយការប្រឈម ការដាច់ដោច និងលទ្ធភាពនៃការចម្លងមេរោគផងដែរ។ បើសិនជាដៃគូត្រូវការស្ទាប់អង្អែលខ្លួនឯងខណៈពេលប្រើម្រាមដៃលើប្រដាប់ភេទអ្នក ចូរសុំឲ្យគាត់ប្រើប្រាស់ដៃមួយផ្សេងទៀតគ្នាវិញ។ 

តើអាចនឹងមានអ្វីកើតឡើងទៅបើសិនជាអ្នកប្រើម្រាមដៃបម្រើផ្លូវភេទដល់ដៃគូវ?

អ្នកអាចឆ្លងជំងឺកាមរោគខណៈពេលដែលប្រើម្រាមដៃដើម្បីបម្រើផ្លូវភេទដល់រន្ធគូថ ឬទ្វារមាសស្រ្តី។ ការប្រើម្រាមដៃរូមភេទ ដើម្បីភ្ញោចផ្លូវភេទដៃគូនៅរន្ធគូថ ឬទ្វារមាស អាចឆ្លងវីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ពីប្រដាប់ភេទ ឬរន្ធគូថរបស់ដៃគូរអ្នកបាន។ 

ការប្រឈមមុខ

ការប្រើម្រាមដៃដើម្បីបម្រើផ្លូវភេទដល់ដៃគូត្រូវបានគេចាត់ទុកថាជាសកម្មភាពផ្លូវភេទដែលមានការប្រឈមនឹងជំងឺតិចតួចទេ។ បើសិនជាដៃគូមានវិរុសបង្កជំងឺមហារីកមាត់ស្បូន HPV ហើយអ្នកបានប៉ះខ្លួនឯងក្រោយពីប្រើដៃប៉ះទ្វារមាស ឬរន្ធគូថដៃគូរនោះ វីរុសនេះអាចចម្លងទៅអ្នកបាន។ វាក៏អាចឆ្លងដែរបើសិនជាប្រអប់ដៃ ឬម្រាមដៃមានដំបៅបើកមុខ ហើយប្រដាប់ភេទរបស់ដៃគូមានពងបែក ឬដំបៅបើកមុខ។ 

អ្វីដែលគួរធ្វើ និងមិនគួរធ្វើ

មុន និងក្រោយអ្នកប្រើដៃដើម្បីបម្រើផ្លូវភេទដល់រន្ធគូថ ឬទ្វារមាសដៃគូ ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាតល្អសិន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏ប្រហែលត្រូវចៀសវាងធ្វើសកម្មភាពនេះបើសិនជាដៃគូរមានដំបៅបើកមុខ ឬមានការដាច់ដោចនៅជុំវិញរន្ធគូថ ឬទ្វារមាសរួចហើយ។ ការប្រើប្រាស់ស្រោមអនាម័យអាចជួយបង្ការការរាលដាលមេរោគនេះបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង