តើអ្នកមានយល់ឃើញថា ខ្លួនឯងកំពុងតែឃ្លានជាប់ខុសរបៀបដែរទេ? តើអ្នកបារម្ភអថាអ្នកមិនអាចសម្រកទម្ងន់បានសម្រេចដែរទេ? រឿងនេះមិនមែនកើតឡើងតែអ្នកមួយមុចឡើយ ព្រោះមនុស្សយើងគឺតែងតែមានអារម្មណ៍ឃ្លានពីមួយពេលទៅមួយពេលជាប់។ ភាពខុសគ្នានោះគឺថា មនុស្សមួយចំនួនអាចគ្រប់គ្រងការឃ្លានរបស់ខ្លួនឯងបានខណៈពេលដែលអ្នកផ្សេងទៀតពិបាកនឹងដឹងថាហេតុអ្វីបានជាឃ្លានអ៊ីចឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីមួយចំនួនដែលអាចជួយគ្រប់គ្រងភាពឃ្លានរបស់អ្នកតាមបែបធម្មជាតិបាន៖
ញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន
បើសិនជាអ្នកឃ្លាន យកល្អគួរតែព្យាយាមញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ព្រោះវាអាចជួយគ្រប់គ្រងភាពឃ្លានបានយ៉ាងល្អ។ ថ្វីបើអ្នកអាចញ៉ាំជាតិសរសៃតាមរយៈការញ៉ាំអាហារសម្រន់ និងនំស្រួយក៏ដោយ វានៅតែមានជាតិស្ករសិប្បនិមិត្ត សារធាតុរក្សាគុណភាព និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀតដដែលទេ។ បើសិនជាអ្នកចង់រកប្រភពជាតិសរសៃដែលផ្តល់សុខភាព យកល្អគួរតែជ្រើសរើសផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើវិញទៅ។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមអាចជួយបញ្ចុះជាតិស្ករក្នុងឈាម។ នៅពេលអ្នកញ៉ាំវាពេលឃ្លានធម្មតា និងញ៉ាំដើម្បីសម្រកទម្ងន់។ ចូរប្រាកដថា អ្នកជ្រើសរើសផលិតផលដែលមិនមានច្រោះអ្វីច្រើន ព្រោះវាផ្ទុកទៅដោយជាតិប្រូតេអ៊ីនច្រើន បាក់តេរីល្អ ព្រមទាំងអង់ហ្ស៊ីមដែលល្អចំពោះពោះវៀន។ ចូរលាយទឹកខ្មេះនេះមួយស្លាបព្រាបាយចុលទៅក្នុងទឹកក្តៅឧណ្ហៗ និងញ៉ាំមុនបាយដើម្បីពង្រឹងដល់ការរំលាយអាហារ។
ញ៉ាំអាហារពេលព្រឹក
បើសិនជាអ្នកមិនបានញ៉ាំអាហារពេលព្រឹកដោយសារតែចង់សម្រកទម្ងន់ អ្នកប្រហែលជាត្រូវគិតម្តងទៀតហើយ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកឃ្លានកាន់តែខ្លាំង។ ការរងចាំដល់បាយថ្ងៃត្រង់ នឹងធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើន ដែលរឿងនេះនឹងមិនអាចគ្រប់គ្រងការសម្រកទម្ងន់បានឡើយ។
ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន
អ្នកអាចនឹងបង្កើនថាមពលក្នុងខ្លួនបានដោយមិនបាច់តមចំណងនោះទេ តាមរយៈការបញ្ចូលប្រូតេអ៊ីនទៅក្នុងរបបអាហារ។ មានការសិក្សាច្រើនដែលបញ្ជាក់ថា ការញ៉ាំប្រូតេអ៊ីនអាចបន្ថយការឃ្លានតាមរយៈជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរ។ ក្រៅពីកាត់បន្ថយការឃ្លាន ប្រូតេអ៊ីនក៏ជួយឲ្យខួរក្បាលធ្វើការបានយ៉ាងល្អ ខណៈពេលជួយរក្សាលំនឹងរបស់ជាតិស្ករក្នុងឈាមផង។ ប្រភពប្រូតេអ៊ីនដ៏ល្អមានដូចជា សាច់មាន់ ត្រី ស៊ុត ឬសាច់គោគ្មានខ្លាញ់។
របបអាហារ Ketogenic
របបអាហារ Ketongenic មានន័យថា ជារបបអាហារដែលត្រូវបានគេដកចេញនូវកាបូអ៊ីដ្រាត និងជាតិស្ករចេញ ដែលវាធ្វើឲ្យរបបអាហារនោះកាន់តែមានលក្ខណៈហ្នឹងនរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះប្រហែលជាពិបាកបន្តិចក្នុងការអនុវត្តពេលដំបូងៗ ប៉ុន្តែនៅពេលអាចធ្វើបាន ការស្រកទម្ងន់នឹងកាន់តែមានប្រសិទ្ធភាព៕