ការនោមឈឺ ឬក្រហាយ គឺជាការឈឺចាប់ ឬមិនមានផាសុកភាពនៅពេលនោម។ វាមិនមែននិយាយអំពីភាពញឹកញាប់នៃការនោមទេ តែវាជាការឈឺញឹកញាប់នៅពេលនោមម្តងៗ និងនោមញឹកញាប់ជាប់ជាមួយគ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា ការនោមឈឺនេះមានជាប់ទាក់ទងនឹងការបង្ករោគនៅផ្លូវទឹកនោម។

មូលហេតុផ្សេងៗទៀតនៃការឈឺចាប់ខ្លាំងក្នុងពេលនោមនោះមានដូចជា

  • ការបង្ករោគនៅទ្វារមាស
  • ការរលាកនៅបង្ហួរនោម
  • ជំងឺក្រពេញប្រូស្តាត
  • មហារីក (កម្រ)

ការរលាកច្រើនតែបង្កឡើងដោយការរួមភេទ ការប្រើទឹកអនាម័យ សាប៊ូដុសខ្លួន ក្រដាសអនាម័យដែលមានក្លិនក្រអូប សម្លីអនាម័យ ឬសារធាតុសម្លាប់មេជីវិតឈ្មោល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែការនោមឈឺ អាចជាអាការៈនៃជំងឺណាមួយ ដូច្នេះទាំងបុរស និងស្រ្តីដែលមានបញ្ហាបែបនេះ គួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យបន្ថែម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង