Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នពេលដែលបំបៅទឹកដោះគោម្សៅដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅមុនពេលដែលអ្នកឆុងទឹកដោះគោឲ្យកូនបៅ អ្នកគួរតែលាងដៃជាមុនសិន ហើយទឹកដែលឆុងនោះមិនគួរក្តៅពេក ឬត្រជាក់ពេកនោះទេ។ ជាពិសេស អ្នកគួរតែឆុងក្នុងបរិមាណដែលត្រូវ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ហើយមិនប៉ះពាល់ដល់សុខភាព។
  2. ទឹកដោះគោដែលសល់យូរ អ្នកមិនគួរឲ្យកូនបៅទៀតទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន។ ដូចនេះ អ្នកមិនគួរស្តាយ ហើយបំផ្លាញសុខភាពកូនផ្ទាល់ដៃនោះឡើយ។
  3. អ្នកមិនគួរឆុងឲ្យកូនបៅភ្លាមពេលដែលគេយំភ្លាមទេ ព្រោះអាចធ្វើឲ្យខូចសុខភាពកូនពេលដែលគេបៅហួសកម្រិត។ ដូចនេះ អ្នកគួរតែមើលតាមស្ថានភាពជាក់ស្តែង មិនត្រូវប្រកាន់គំនិតមួយថា កូនយំ គឺកូនឃ្លានទេ ព្រោះជួនកាលអាចមកពីកត្តាផ្សេងទៀត។ មុនពេលដែលអ្នកឆុងទឹកដោះគោឲ្យកូន ឬបន្ថែមបរិមាណម្សៅ អ្នកគួរតែមើលតាមស្ងានការទើបបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)