ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ លាភផ្នែកទ្រព្យរបស់អ្នកមានសភាពធម្មតា ប៉ុន្តែអ្នកក៏ត្រូវប្រយ័ត្នពីមនុស្សដែលនៅជុំវិញខ្លួនដែរ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ០។
ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភអ្នកមិនសូវល្អទេ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការចាយវាយ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។
ឆ្នាំខាល
ថ្ងៃនេះ ជាថ្ងៃដែលអ្នកអាចទទួលបានទ្រព្យចូលច្រើនណាស់។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៧។
ឆ្នាំថោះ
ថ្ងៃនេះ លាភអ្នកនឹងមានសភាពរាងស្ទះ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងអាចចំណេញបានប្រាក់ចូលមករាងយឺតបន្តិច។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំម្សាញ់
ថ្ងៃនេះ បើអ្នកចង់ចំណេញបានប្រាក់ អ្នកគួរតែខំប្រឹង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤។
ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នដោយពិនិត្យឲ្យបានច្បាស់មុននឹងចាកចេញពីកន្លែងណាមួយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកមិនអាចបើកហាងថ្មីបានឡើយ ព្រោះអាចធ្វើឲ្យអ្នកខាតបង់។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៨។
ឆ្នាំវក
ថ្ងៃនេះ ចំណូលអ្នកអាចទាប ឬខ្ពស់មិនទៀងទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំរកា
ថ្ងៃនេះ លាភផ្នែកទ្រព្យអ្នកគឺល្អ ដោយអាចជោគជ័យក្នុងការងារបាន។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំច
ថ្ងៃនេះ អារម្មណ៍អ្នកនឹងមានសភាពល្អ ដោយធ្វើឲ្យអ្នកអាចប្រមូលផលចូលមកបាន។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងពិបាកក្នុងការចំណេញបានប្រាក់ចូលមកណាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤៕