បញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនមានប្រសិទ្ធភាពលាងសម្អាតសសៃឈាមបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមិនត្រឹមតែល្អចំពោះសុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រឆាំងការរលាកដែលប្រសើរសម្រាប់បេះដូងផងដែរ។ ការទទួលទានត្រីប្រភេទនេះអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចជួយសម្អាតសសៃឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរអោយកត់សម្គាល់។
២. ខ្ញី
ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ ខ្ញីក៏មានផ្ទុកសារធាតុ antioxidative ដែលទប់ស្កាត់កំណកខ្លាញ់កូឡេស្តេរ៉ូលនិងខ្លាញ់ទ្រីគ្លីសេរីដក្នុងសសៃឈាមផងដែរ។
៣. ផ្លែបឺរ
ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើងដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។
៤. រមៀត
ចូររួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកប្រសិនបើចង់សម្អាតសសៃឈាមទប់ស្កាត់បញ្ហាកកស្ទះ។ រមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលអាចកាត់បន្ថយការបំផ្លាញជញ្ចាំងសសៃឈាមផងដែរ។
៥. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary អាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះសសៃឈាមបេះដូង គាំងបេះដូងគួរអោយកត់សម្គាល់។ គ្រាប់ធញ្ញជាតិក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាកនិងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ៕