Join with Health.com.kh on Telegram

ចាន់ ដា អាយុ ៥៦ ឆ្នាំ បានកើតជំងឺទឹកនោមផ្អែមអស់រយះពេលជាច្រើនឆ្នាំ ប៉ុុន្តែគាត់នៅតែអាច រក្សាសុខភាពបានល្អនិងអាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់គាត់បាន។
គាត់បានចែករំលែកបទពិសោធន៍ដែលគាត់អនុវត្តប្រចាំថ្ងៃដើម្បីថែទាំសុខភាពរបស់គាត់ហើយគាត់ជឿថាអ្នកជំងឺទឹកនោមផ្អែមផ្សេងទៀតអាចសាកល្បងធ្វើតាមបានដើម្បីជោគជ័យដូចគាត់នៅក្នុងការថែសុខភាព។
គាត់បាននិយាយថាជារៀងរាល់ថ្ងៃគាត់ហាត់ប្រាណជាប្រចាំចន្លោះពី៣០នាទីទៅមួយម៉ោងក្នុងមួយថ្ងៃ លើកលែងតែថ្ងៃគាត់រវល់ខ្លាំង។ គាត់ចូលចិត្តដើរជាមួយមិត្តភក្តិនៅជិតផ្ទះរបស់គាត់។ គាត់និយាយ បន្ថែមទៀត ថាក្រៅ ពីការហាត់ប្រាណដោយដើរឬពេលខ្លះជិះកង់។
គាត់ក៏ប្រយ័ត្នប្រយែងផងដែរ នៅក្នុងការ ទទួល ទានជាតិផ្អែមដែលអាចធ្វើអោយជាតិស្ករក្នុងឈាម របស់គាត់ហក់លោតឡើងបាន។
គាត់បង្កើនការទទួលទានបន្លែនិងសាច់ត្រីជំនួសហើយកាត់បន្ថយការបរិភោគបាយនិងសាច់ក្រហមដូចជាសាច់គោជាដើម។
ខណះដែលគាត់ចូលចិត្តផឹកកាហ្វេជារៀងរាល់ថ្ងៃនោះ គាត់មិនដែលដាក់ថែមស្កឡើយ។
គាត់ក៏កាត់បន្ថយការងាររបស់គាត់ផងដែរដើម្បីកុំអោយមានស្ថានភាពស្ត្រេសក្នុងជីវិតរបស់គាត់។
ការពិនិត្យសុខភាពទៀងទាត់ក៏ជាអ្វីដែលចាំបាច់ផងដែរសម្រាប់រូបគាត់៕