Join with Health.com.kh on Telegram

ទារកតូចៗភាគច្រើនអាចនឹងមានអាការៈរាករូសម្តងម្កាលហើយ។ សម្រាប់ទារកបៅដោះម្តាយក៏អាចមានលាមករាងរាវ ឬរាកច្រើនជាងទារកបៅទឹកដោះគោដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពាក្យថារាកមានន័យថា កូនតូចអ្នកបន្ទោបង់ញឹក ហើយលាមកនោះសុទ្ធតែទឹក។ 

ការរាករូសអាចបណ្តាលមកពីការបង្ករោគ និងច្រើនតែកើតជាមួយគ្នានឹងការក្អួតទៀត។ អាការៈជំងឺនេះហៅថា រលាកក្រពះពោះវៀន។ រឿងនេះច្រើនតែបណ្តាលមកពីវីរុសជាពិសេស Rotavirus តែម្តង ហើយជួបញឹកញាប់លើទារកបៅទឹកដោះគោជាងទារកបៅដោះម្តាយដែរ។ 

បើសិនជាកូនមានការប៉ះបាល់នឹងសមាជិកគ្រួសារ​ ឬអ្នកដទៃ (ឧទាហរណ៍ អ្នកថែទាំងកូនក្មេង) ដែលមានមេរោគក្នុងក្រពះ ចូរសុំឲ្យគេលាងសម្អាតដៃជាមួយសាប៊ូឲ្យបានស្អាតល្អមុននឹងប៉ះពាល់កូនអ្នក។

ចំពោះទារកតូចៗដែលមានអាការៈរាករូស ហើយក្អួតទៀតគឺធ្ងន់ធ្ងរជាងក្មេងធំៗដែលមានបញ្ហាដូចគ្នា​ ព្រោះទារកអាចងាយនឹងបាត់បង់ជាតិទឹកលឿន និងខ្សោះជាតិទឹកក្នុងខ្លួន។ គេងាយនឹងទៅជាល្ហិតល្ហៃ ឬយំច្រើន ស្ងួតមាត់ និងស្បែកស្លេកស្លាំ ព្រមទាំងស្រកទម្ងន់។ ភ្នែក និងបង្ហើយអាចនឹងខូត និងផតបាន។ បើសិនជាទារកទៅជាខ្សោះជាតិទឹក គេប្រហែលជាមិនអាចនោមបានច្រើននោះទេ។ ក្រៅពីនេះគេអាចនឹងមិនព្រមបៅ ហើយត្រជាក់ដៃជើងថែមទៀត។ 

បើសិនជាកូនទៅជាខ្សោះជាតិទឹកក្នុងខ្លួន គេពិតជាត្រូវការជាតិទឹកបន្ថែម ដូច្នេះអ្នកអាចរកទិញទឹកអូរ៉ាលីត្រពីឱសថដ្ឋាន ឬមានវេជ្ជបញ្ជាពីគ្រូពេទ្យបាន។ 

ទោះបីជាយ៉ាងណាក៏ដោយ ចូរទាកទងគ្រូពេទ្យភ្លាមដើម្បីសុំការណែនាំក្នុងករណីដែលកូនរាករូសចាប់ពី ៦ដងឡើងក្នុងរយៈពេល ២៤ម៉ោង ឬគេមានក្អួតចាប់ពី ៣ដងឡើងក្នុងរយៈពេល ២៤ម៉ោង។ បើសិនជាកូនមិនស្រួលក្នុងខ្លួន (អត់មានកម្លាំងកំហែង ក្តៅខ្លួន ឬនោមតិច) ឬក្អួតច្រើនជាងមួយថ្ងៃ ក៏ត្រូវនាំទៅពេទ្យភ្លាមដែរ។ 

អនុសាសន៍ទូទៅក្នុងការថែទាំងទារករាករូស៖

  • ចូរឲ្យកូនញ៉ាំទឹកអូរ៉ាលីត្របន្ថែមនៅចន្លោះពេលបៅ ឬក្រោយពីរាកសុទ្ធតែទឹក ឬក្រោយពីពិគ្រោះជាមួយគ្រូពេទ្យរួច។
  • មិនត្រូវបញ្ឈប់ការបំបៅកូនទេ ប៉ុន្តែត្រូវឲ្យគេបៅកាន់តែច្រើនថែមទៀត
  • ចូរប្រាកដថា មនុស្សគ្រប់គ្នាក្នុងផ្ទះបានលាងសម្អាតដៃជាទៀងទាត់ជាមួយសាប៊ូរួចហើយដើម្បីចៀសផុតពីការឆ្លងមេរោគ
  • មិនត្រូវប្រើកន្សែងពោះគោរួមគ្នា(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មិនត្រូវយកកូនទៅហែលទឹក ឬអាងហែលទឹករយៈពេលពីរសប្តាហ៍ក្រោយពីមានអាការៈរាករូស៕