ការក្អករ៉ាំរ៉ៃមានន័យថា អ្នកមានអាការៈបែបនេះច្រើនជាង ៨សប្តាហ៍មកហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសនៃការព្យាបាលមួយចំនួនតូចដែលអ្នកអាចធ្វើបានលើករណីក្អករ៉ាំរ៉ៃនេះមានដូចជា៖
- សម្រាប់ជំងឺរលាកសួត ឬរលាកទងសួត វាគួរតែមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យលើការប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំផ្សះប្រភេទ Azithrocin និង Ceftin។
- សម្រាប់ការហូរទឹកសម្បោក្រោយបំពង់ក អ្នកអាចប្រើថ្នាំបំបាត់ការហៀរសម្បោដោយមិនចាំបាច់មានវេជ្ជបញ្ជាឡើយ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ករណីក្អករ៉ាំរ៉ៃធ្ងន់ធ្ងរ ថ្នាំទប់ក្អកដូចជា Codeine អាចប្រើបាន តែត្រូវតែមានវេជ្ជបញ្ជាពីគ្រូពេទ្យដែរ៕