ការបំបៅដោះកូនគឺជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់ស្រ្តីជាម្តាយគ្រប់គ្នា។ នៅពេលអ្នកចាប់ផ្តើមធ្វើរឿងនេះ សកម្មភាពរបស់ទារកនឹងភ្ញោចឲ្យរាងកាយអ្នកផលិតទឹកដោះចេញតាមសុដន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកបារម្ភអំពីរឿងនេះ ឬមិនសូវយល់ថាវាកើតឡើងដោយរបៀបម៉េច ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មបបន្ថែម។
រយៈពេលយូរៗទៅ សុដន់អ្នកអាចនឹងលេចទឹកដោះចេញសើមៗជាប់។ ម្តាយខ្លះអាចនឹងទទួលបានប្រយោជន៍ ឬស្រួលបួលវិញតាមរយៈការដាក់ទ្រនាប់ក្នុងអាវទ្រនាប់របស់គាត់ដើម្បីការពារភាពជ្រាបទឹកដោះចេញមកក្រៅបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺក្បាលសុដន់ និងមិនមានផាសុកភាពក្នុងសុដន់គឺជារឿងដែលកើតឡើងជាញឹកញ៉ាប់។ ការបំបៅដោះកូនច្រើនតែបំបាត់អាការៈមិនស្រួលទាំងនេះវិញ៕