បើសិនជារបត់ឈាមរត់មិនធ្វើការល្អទេ វាអាចនឹងបង្កបញ្ហាច្រើនដល់សុខភាពទូទៅ ជាពិសេសនៅពេលសរសៃឈាមអាក់ទែរងភាពស្ទះតែម្តង។ ករណីបែបនេះអាចបណ្តាលឲ្យស្លាប់បានបើសិនជារកមិនឃើញភ្លាមៗទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានបញ្ហាសុខភាពច្រើនណាស់ដែលបណ្តាលមកពីរបត់ឈាមរត់មិនបានល្អដូចជា ជំងឺទឹកនោមផ្អែម ខ្សោយសម្ពាធឈាម ឬបញ្ហាបេះដូងជាដើម។ ហេតុផលដែលអាចធ្វើឲ្យរបត់ឈាមរត់មិនបានល្អមានដូចជា៖
- អង្គុយយូរៗពេក
- ជក់បារី
- ធាត់ជ្រុល
- ញ៉ាំអាហារសម្បូរជាតិខ្លាញ់ Trans Fats
យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលទេក្នុងការកំណត់ថា សរសៃឈាមអាក់ទែអ្នកកំពុងតែស្ទះឬអត់នោះ ប៉ុន្តែអាការៈខាងក្រោមនេះអាចជារឿងដែលអ្នកគួរតែត្រូវតាមដាន៖
ឈឺចង្កេះ
ការឈឺខ្ទកៗនៅចង្កេះប្រហែលជាមិនបង្កឡើងដោយការអង្គុយយូរៗឡើយ តែវាក៏អាចដោយសារតែការស្ទះរបស់សរសៃឈាមអាក់ទែដែរ។ អ្នកស្រាវជ្រាវជឿថា ការឈឺចង្កេះច្រើនតែជារឿងមួយទាក់ទងនឹងការប្រមូលផ្តុំកំណកក្នុងចរន្តឈាម រហូតដល់ថយចុះលំហូរឈាមទៅកន្លែងនេះ ដែលនាំឲ្យចុះខ្សោយដល់ទ្រនាប់ឆ្អឹងកងខ្នង និងបង្កជាការឈឺចាប់។
ឈឺស្មងជើង
ជំងឺក្រិនរឹងសរសៃឈាមអាចជាមូលហេតុមួយនៃការស្ទះសរសៃឈាមអាក់ទែនៅជើង ហើយក៏ច្រើនតែកើតលើមនុស្សជក់បារីដែរ។ អាការៈដំបូងគេនេះហើយដែលអ្នកគួរតែទៅជួបពេទ្យដើម្បីពិនិត្យ និងធ្វើតេស្តរកមើលលំហូរឈាម និងសម្ពាធឈាមនៅជើង។
លិង្គអត់ឡើងរឹង
មនុស្សប្រុសគឺមានប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួនឯងនៅពេលសរសៃឈាមអាក់ទែរងការស្ទះនោះគឺការមិនឡើងរឹងរបស់លិង្គតែម្តង។ នេះអាចជាសញ្ញាមួយដែលបញ្ជាក់ថា សរសៃឈាមអាក់ទែក្នុងអាងត្រគាករងការស្ទះ ដែលជាអាការៈព្រមានមួយប្រឈមនឹងជំងឺគាំងបេះដូងផង។ ដូច្នេះយកល្អគួរតែពិនិត្យមើលសិនមុនពេលលេបថ្នាំព្យាបាល។
រឹងថ្គាម
អាការៈមួយផ្សេងទៀតដែលអ្នកអាចមានសរសៃឈាមអាក់ទែស្ទះដែរនោះគឺការរឹងថ្គាមតែម្តង។ អាការៈមួយនេះច្រើនតែកើតឡើងលើស្រ្តី ប៉ុន្តែមិនមែនមានន័យថាបុរសនឹងមិនជួបប្រទះនោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការឈឺចាប់ដែលកើតឡើងនៅថ្គាម និងកច្រើនតែជាអការៈនៃជំងឺបេះដូង ដោយសារតែកង្វះលំហូរឈាមទៅបេះដូង៕