ស្រ្តីអាចនឹងមានបញ្ហាឡើងទម្ងន់នៅពេលឈានដល់អាយុរាំងរដូវ ដោយសារតែកង្វះអ័រម៉ូនអេស្រ្តូជែន គេងមិនគ្រប់គ្រាន់ និងមានបញ្ហាជាច្រើនទៀតដែលធ្វើឲ្យការរំលាយអាហារមានលក្ខណៈយឺតជាងមុន និងប៉ះពាល់ដល់កម្លាំងរបស់សាច់ដុំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាការឡើងទម្ងន់នៅតំបន់ក្បាលពោះអាចនាំឲ្យមានបញ្ហាសុខភាពច្រើនណាស់បើសិនជាយើងមិនមានការយកចិត្តទុកដាក់ទេ។ អ្វីដែលជាបញ្ហានោះគឺថា វាមិនងាយក្នុងការសម្រកទម្ងន់ឡើយ ជាពិសេសតំបន់ក្បាលពោះតែម្តង ប៉ុន្តែខាងក្រោមគឺជាគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីសម្រកទម្ងន់៖
ជ្រើសរើសអាហារសម្បូរជីវជាតិ
ការបើសិនជាអ្នកចង់សម្រកទម្ងន់ អ្នកត្រូៈតែតមការញ៉ាំអាហារ។ មានន័យថា អ្នកគួរតែផ្លាស់ប្តូររបបអាហារដែរ។ អ្នកអាចប្តូរពីការញ៉ាំអាហារលឿន មកញ៉ាំអាហារណាដែលសម្បូរជីវជាតិដូចជា បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងផ្លែឈើ។
រស់នៅឲ្យសកម្ម
ការឡើងទម្ងន់អាចជារឿងគួរឲ្យធុញទ្រាន់ណាស់។ អ្នកស្រាវជ្រាវបានរកឃើញថា ការរស់នៅមានភាបសកម្មអាចមានប្រយោជន៍ខ្លាំងក្នុងការសម្រកទម្ងន់។ អ្នកក៏មិនបាច់ទៅហាត់ក្នុងក្លិបភ្លាមៗពេកទេ តែអ្នកអាចធ្វើការឲ្យរាងកាយសកម្មធម្មតាបានហើយ ដូចជា ការចំណាយពេលដើរនៅពេលព្រឹកក៏បានដែរ។
តាមដានអាហារដែលអ្នកញ៉ាំ
បើសិនជាអ្នកចង់សម្រកទម្ងន់ អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងទៅលើអាហារដែលអ្នកនឹងត្រូវញ៉ាំនោះ។ អ្នកគួរតែធ្វើតារាងអាហារទាំងអស់ដែលអ្នកកំពុងតែញ៉ាំ ដូច្នេះអ្នកនឹងអាចកំណត់ដឹងថា តើអាហារមួយដែលអ្នកគួរតែចៀសវាង និងណាមួយដែលត្រូវបន្តញ៉ាំទៀត។ វាក៏មានប្រយោជន៍ដែរក្នុងការថ្លឹងទម្ងន់ជាប្រចាំដើម្បីតាមដាន។
គេងឲ្យបានគ្រប់គ្រាន់
គន្លឹះសំខាន់មួយផ្សេងទៀតក្នុងការជួយដល់ការសម្រកទម្ងន់ក្នុងពេលរាំងរដូវគឺគេងឲ្យបានទៀងទាត់។ ការដែលសម្រាកបានគ្រប់គ្រាន់អាចផ្តល់ឥទ្ធិពលវិជ្ជមានច្រើនដល់ទម្ងន់ដោយសារតែវាជួយបង្កើនថាមពលក្នុងខ្លួន និងរក្សាការរំលាយអាហារធ្វើការរហូត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកគេងមិនគ្រប់គ្រាន់ វានឹងមានឥទ្ធិពលដល់អ័រម៉ូន ដែលជាធាតុផ្សំនៃខ្លាញ់ក្នុងខ្លួន ព្រមទាំងការប្រើប្រាស់ថាមពលផងដែរ៕