បើសិនជាអ្នកដូចគ្នានឹងស្រ្តីភាគច្រើនមែននោះ អ្នកប្រហែលជាមិនចូលចិត្តការធ្វើទំនាក់ទំនងស្នេហាក្នុងពេលមករដូវទេ។ ការស្វែងយល់ថា ពេលណាដែលវាត្រូវមករដូវ និងមកយូរប៉ុណ្ណា និងពេលណាអាចមានផ្ទៃពោះបាន គឺជារឿងចាំបាច់ណាស់ដែលស្រ្តីទូទៅត្រូវតែដឹង។ ប៉ុន្តែអ្វីដែលអ្នកពីតជាចង់បាននោះគឺថា ពេលណាអាចនឹងក្លាយខ្លួនជាឪពុកម្តាយគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសាមញ្ញបំផុតនោះគឺ គឺត្រូវការប្រើវិធីពន្យាកំណើតជានិច្ចបើសិនជាមិនចង់មានផ្ទៃពោះ ទោះបីជាក្នុងពេលមករដូវក៏ដោយ។ ហើយបើសិនជាអ្នកកំពុងតែព្យាយាមចង់យកកូនមែន ចូរឧស្សាហ៍រួមភេទជាមួយគ្នា ប៉ុន្តែក៏ត្រូវតែដឹងថា ពេលណាជាពេលវេលាដែលអាចមានកូនបំផុតដែរ។
ការកំណត់ពេលវេលា
ពេលវេលាគឺសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការមានផ្ទៃពោះ និងមិនមានផ្ទៃពោះ។ អ្នកអាចនឹងស្ថិតក្នុងពេលវេលាអាចមានកូនបានក្នុងរយៈពេល ៦ថ្ងៃជារៀងរាល់ខែនោះគឺ៖
- រយៈពេល ៥ថ្ងៃមុនពេលជ្រុះអូវ៉ុល
- មួយថ្ងៃនៅថ្ងៃជ្រុះអូវ៉ុលរួច
នៅពេលជ្រុះអូវ៉ុល វាអាចនឹងត្រូវការពេល ២៤ម៉ោងក្នុងការបង្កកំណើតបាន។ ខណៈពេលដែលអ្នកកំពុងតែជ្រុះអូវ៉ុល រាងកាយនឹងជម្រុះកោសិកានៅលើស្រទាប់អង់ដូម៉ែត្ររបស់ស្បូនមកក្រៅ ហើយក៏បញ្ជាក់ថាមិនមានផ្ទៃពោះដែរ។ ស្រ្តីភាគច្រើនគឺជ្រុះអូវ៉ុលនៅជុំវិញថ្ងៃទី ១២ ទៅ ១៤ ក្រោយថ្ងៃចុងក្រោយនៃការមករដូវ ប៉ុន្តែអ្នកខ្លះក៏អាចមានពេលខ្លីជាងនេះដែរ។ គេអាចជ្រុះអូវ៉ុលនៅរយៈពេល ៦ថ្ងៃ ឬក្រោយពេលមករដូវចប់មួយថ្ងៃក៏មានដែរ។ ក្រោយពីមានការបាញ់ទឹកកាមរួច មេជីវិតឈ្មោលប្រហែលជាអាចរស់នៅក្នុងរាងកាយស្រ្តីបានរហូតដល់ ៥ថ្ងៃឯណោះ ហើយអាចនឹងបង្កកំណើតជាមួយមេជីវិតញីនៅពេលជួបគ្នា។ ដូច្នេះទោះបីជាអ្នកមិននៅជិតថ្ងៃជ្រុះអូវ៉ុលក៏ដោយ ក៏អាចធ្វើឲ្យមានផ្ទៃពោះកើតឡើងដែរ។
ខណៈពេលដែលមករដូវ
ការមករដូវរបស់ស្រ្តីអាចចាប់ផ្តើមថយចុះ និងមានពណ៌ឈាមរដូវស្តើងជាងមុន ឬប្រែទៅជាត្នោតនៅពេលជិតចប់ការមករដូវ។ វាអាចធ្វើឲ្យមានអារម្មណ៍ថាអ្នកនៅតែកំពុងតែមករដូវដដែល ប៉ុន្តែរាងកាយគឺបានបញ្ចប់វា ហើយក៏ត្រៀមខ្លួនសម្រាប់ពេលវេលាមានផ្ទៃពោះនៅពេលក្រោយដែរ។ បើសិនជាអ្នករួមភេទនៅចុងបញ្ចប់នៃថ្ងៃមករដូវ អ្នកប្រហែលជាអាចជិតដល់ពេលមានផ្ទៃពោះផង ជាពិសេសបើសិនជាវដ្តរដូវអ្នកមានរយៈពេលខ្លី។
ភ្លាមៗក្រោយពីរដូវចប់
ស្រ្តីភាគច្រើនតែងស្វែងរកការរួមភេទដោយមិនមានការពន្យាកំណើតភ្លាមៗក្រោយពីឈប់មករដូវភ្លាម។ នេះគឺជាការពិតមួយដែលអ្នកអាចមិនទំនងជាមានផ្ទៃពោះនៅពេលវេលានេះឡើយ ប៉ុន្តែក្នុងករណីដែលមេជីវិតឈ្មោលមានអាយុវែង នោះវានឹងអាចធ្វើឲ្យការមានផ្ទៃពោះកើតឡើងបាន ជាពិសេសនៅពេលវដ្តរដូវមានរយៈពេលខ្លី ឬជុំវិញ ២១ថ្ងៃ។
តើអ្នកគួររងចាំយូរប៉ុណ្ណាទៅ?
ចូរចាំថា រាងកាយមនុស្សយើងមានការប្រែប្រួលជាប់រហូត វាក៏ទំនងជាមិនអាចមានសុវត្ថិភាព ១០០ភាគរយឡើយនៅក្នុងការចៀសវាងមិនឲ្យមានផ្ទៃពោះដោយការរួមភេទគ្មានការការពារ។ ការមករដូវរបស់អ្នកអាចចាប់ផ្តើមនៅថ្ងៃដំបូងនៃការមករដូវ ហើយក៏បញ្ចប់នៅថ្ងៃចុងក្រោយមុនពេលរដូវបន្ទាប់ចាប់ផ្តើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមករដូវទៀងតាត់ ២៨ថ្ងៃ នោះពេលវេលាសុវត្ថិភាពបំផុតក្នុងការមិនអាចមានផ្ទៃពោះបាននៅរយៈពេលមួយសប្តាហ៍មុន ឬក្រោយជ្រុះអូវ៉ុល ប៉ុន្តែវាមិនប្រាកដ ១០០ភាគរយឡើយ។ ចូរចាំថ្ងៃ មេជីវិតឈ្មោលអាចបន្តមានជីវិតរស់នៅក្នុងខ្លួន ដូច្នេះបើសិនជាអ្នករួមភេទដោយមិនមានការការពារ អ្នកអាចប្រឈមខ្ពស់នឹងការមានផ្ទៃពោះបានគ្រប់ពេល៕