ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជម្រុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖

១. ក្រូចឆ្មារ

មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរនិងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។

២. គ្រាប់វាល់ណឺត

អ្នកគួររួមបញ្ចូលគ្រាប់ធញ្ញជាតិវាល់ណឺត (Walnut) ក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើចង់ធ្វើឱ្យមុខងារថ្លើមកាន់តែប្រសើរ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ សារធាតុ glutathione និងសារធាតុ arginine ដែលចាំបាច់សម្រាប់សុខភាពថ្លើម។

៣. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។

៤. បន្លែបៃតង

ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។

៥. សណ្ដែក

ការរួមបញ្ចូលសណ្ដែកក្នុងរបបអាហារក៏ល្អបំផុតសម្រាប់សុខភាពថ្លើមផងដែរ។ នោះក៏ព្រោះតែសណ្ដែកជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ ព្រមទាំងមុខងារនៃថ្លើម។

៦. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង