ផ្ទៃរបស់ឬសដែលកើតលើស្បែកគឺមានការលូតលាស់លឿនជាងកោសិកាស្បែកធម្មតា ដោយសារតែមានការបង្ករោគដោយវីរុស Human Papillomavirus (HPV)។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីរុសប្រភេទនេះមានប្រហែល ១០ប្រភេទ ដែលអាចរាលដាល និងឆ្លងចូលស្បែកនៅពេលមានការដាច់ដោចស្បែក។ ដូច្នេះដើម្បីបំបាត់ការលូតលាស់របស់ឬសនេះ អ្នកអាចប្រើវិធីព្យាបាលដោយប្រើ Salicylic Acid ដូចខាងក្រោមនេះ៖
- ជ្រលួកដៃ ឬជើងដែលកើតឬនោះក្នុងទឹកប្រមាណ ១០ ទៅ ១៥នាទី
- ក្រោយពីជ្រលួកហើយ អ្នកអាចប្រើថ្មដុសដើម្បីខាត់ស្បែកដែលងាប់ៗចេញ
- ចូរលាបថ្នាំ Salicylic Acid នៅលើកន្លែងដែលកើតឬស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើវាម្តង ឬពីរដងក្នុងមួយថ្ងៃរយៈពេល ១២សប្តាហ៍៕