ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើនារីអាចប្រឈមមុខនឹងការគ្មានកូនទេ ពេលដែលតែងញ៉ាំថ្នាំបំបាត់ការឈឺចុកចាប់ពេលឈឺពោះក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា បើអ្នកញ៉ាំថ្នាំបំបាត់ការឈឺចុកចាប់តិចក្នុងពេលមករដូវ នោះមិនសូវប៉ះពាល់ខ្លាំងដល់ស្បូនអ្នកទេ។ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំថ្នាំបំបាត់ការឈឺចុកចាប់ច្រើនក្នុងពេលមករដូវ គឺអាចប៉ះពាល់ដល់ស្បូនអ្នក។ ដូចនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពេលដែលអ្នកតែងឈឺពោះក្នុងពេលមករដូវ ទើបអាចរកឃើញមុខសញ្ញា ហើយព្យាបាលបានទាន់ពេល។ នៅពេលដែលអ្នកគោរពតាមវេជ្ជបញ្ជារ នោះស្បូនអ្នកនឹងមិនងាយមានបញ្ហាទេ។ ជាពិសេស អ្នកគួរតែប្រយ័ត្នពីការញ៉ាំរបស់អ្នក ដោយមិនគួរបរិភោគភេសជ្ជៈដែលត្រជាក់ ឬទឹកកកទេ ទើបមិនធ្វើឲ្យអ្នកឈឺពោះក្នុងពេលមករដូវ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)