Join with Health.com.kh on Telegram

ការឡើងទម្ងន់ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនកំពុងមានការព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការធ្វើលំហាត់ប្រាណទៀងទាត់ហើយនោះរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើស។ ប៉ុន្តែថាតើអាហារនិងភេសជ្ជៈអ្វីខ្លះទៅជួយឱ្យស្រកទម្ងន់បានយ៉ាងឆាប់រហ័សដោយមិនប៉ះពាល់ដល់សុខភាព? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីស្រកទម្ងន់ ៖

១. ប្រេងដូង

ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់សុខភាពល្អដែលជួយឱ្យឆ្អែតបានយូរចៀសផុតការទទួលទានច្រើនហួស។ គ្រាន់តែទទួលទានប្រេងដូង ២ ស្លាបព្រាបាយក្នុងមួយថ្ងៃ ហើយអ្នកនឹងអាចស្រកទម្ងន់ដូចការប៉ងទុកជាមិនខាន។

២. ប៉េងប៉ោះ

នោះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene រួមទាំងជាតិសសៃដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយនិងធ្វើឱ្យឆ្អែតបានយូរ។

៣. ដំឡូងបារាំង

មនុស្សភាគច្រើនគិតថាការទទួលទានដំឡូងបារាំងធ្វើឱ្យធាត់ ប៉ុន្តែតាមពិតទៅអាហារនេះប្រសើរណាស់សម្រាប់អ្នកចង់ស្រកទម្ងន់នោះក៏ព្រោះវាមានផ្ទុកជាតិទឹកពី ៧០ ដល់ ៨០ ភាគរយជួយឲ្យឆាប់ឆ្អែត។ ប៉ុន្តែត្រូវប្រាកដថាអ្នកមិនទទួលទានវាលាយជាមួយបឺរ និងជាតិខ្លាញ់ ឬអាហារបន្ថែមរសជាតិណាមួយដែលសម្បូរទៅដោយជាតិកូឡេស្តេរ៉ូល។

៤. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រក
ទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។

៥. ខ្ញី

ជាភ្នាក់ងារ thermogenic ដែលមានប្រសិទ្ធិភាពបង្កើនការរំលាយអាហារនិងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់កុំភ្លេចបន្ថែមខ្ញី ឬតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។

៦. តែបៃតង

ជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់ការដុតរំលាយអាហារក្នុងរាងកាយ។ តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីពីរាងកាយទប់ស្កាត់ការស្តុកទុកនូវជាតិខ្លាញ់។

៧. ទឹកក្រូចឆ្មារ

សារធាតុ polyphenol និងវីតាមីន C ដែលមានផ្ទុកក្នុងក្រូចឆ្មារអាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វសឹមទទួលទាននៅពេលពោះទទេរមិនទាន់ទទួលទានអ្វីកំឡុងពេលព្រឹក។

៨. ទឹកដូង

ទឹកដូងមានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ៕