ខ្ទឹមបារាំង គឺមានផ្ទុកសម្បូរទៅដោយជាតិស្ពាន់ធ័រដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់។ វាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ឬសសក់និងធ្វើឱ្យចរន្តឈាមមានលក្ខណៈប្រសើរឡើងជម្រុញការលូតលាស់។ ខ្ទឹមបារាំងក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរី ព្រមទាំងអង់ស៊ីម Catalase ដែលជួយទប់ស្កាត់បញ្ហាសក់ស្កូវ រក្សាសុខភាពស្បែកក្បាលពីការឆ្លងមេរោគទប់ស្កាត់បញ្ហាសក់ជ្រុះបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗក្នុងការប្រើប្រាស់ខ្ទឹមបារាំងដើម្បីឱ្យសក់ដុះក្រាស់បានលឿន ៖
១. ទឹកខ្ទឹមបារាំងស្រស់និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ចំនួន ២ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបលើសក់ ហើយទុកចោលសម្រាប់រយៈពេល ១៥ នាទី។ បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច។ អនុវត្ត ១ ដងក្នុងមួយសប្តាហ៍។
២. ទឹកខ្ទឹមបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបកសំបកខ្ទឹមបារាំង រួចចិញ្ច្រាំជាចំណិតតូចៗ បន្ទាប់មកចាប់ផ្ដើមច្របាច់យកទឹកខ្ទឹមបារាំងមកលាបម៉ាស្សាលើស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី ឬយូរជាងនេះ សឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតាជាការស្រេច៕