ក្នុងពេលវេលាមានផ្ទៃពោះ វាអាចបង្ហាញ និងបង្កជាអាការៈជាច្រើនទាំងផ្លូវកាយ និងផ្លូវចិត្តដែលគ្រប់គ្រាន់នឹងធ្វើឲ្យចម្លែកចិត្តជាខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានអាការៈព្រមានរួមមួយចំនួនដែលអ្នកជាស្រ្តីមានផ្ទៃពោះផ្ទាល់ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន និងប្រាប់ដល់គ្រូពេទ្យដែលតាមដានសុខភាពអ្នកឲ្យបានដឹងផង។
ខាងក្រោមនេះជាសញ្ញាព្រមានបីប្រភេទក្នុងពេលមានផ្ទៃពោះ ដែលអ្នកត្រូវតែយកចិត្តទុកដាក់ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៖
ការធ្លាក់ឈាម
ក្នុងត្រីមាសដំបូង ការដែលឃើញមានហូរឈាមរឹមៗមួយចំនួនប្រហែលជារឿងមួយធម្មតាទេ។ ប៉ុន្តែអ្នកក៏ត្រូវធ្វើយ៉ាងណាដើម្បីមានសុវត្ថិភាព និងផ្តល់ដំណឹងដល់គ្រូពេទ្យឲ្យបានដឹងផង។ ចំនួនឈាម វត្តមានជាលលិកា និងពណ៌របស់ឈាម (ផ្កាឈូករហូតដល់ក្រហមស្រស់ ឬខ្មៅ) នឹងជួយបញ្ជាក់បានថា មានអ្វីដែលត្រូវបារម្ភឬអត់។
បើសិនជាអ្នកធ្លាប់មានអាការៈធញលាក់ឈាមនៅត្រីមាសទីពីរ ឬទីបី ឬធ្លាក់ឈាមជាមួយនឹងការឈឺចាប់បែបរមួល ឬវិលមុខ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។
ការធ្វើចលនារបស់កូនមានការថយចុះ
បើសិនជាអ្នកសម្គាល់ឃើញថា ទារកក្នុងផ្ទៃស្រាប់តែមានការថយចុះចលនា វាអាចជាសញ្ញាមួយបញ្ជាក់ថា គាត់មិនទទួលបានជីវជាតិ ឬអុកស៊ីសែនគ្រប់គ្រាន់ទេ។ ចូរចាំថា បើសិនជាអ្នកមិនមានអារម្មណ៍ដឹងថាកូនគ្មានចលនាតែម្តងនោះ វាគឺជាបញ្ហាហើយ។ ទារកក៏មានរបៀបនៃការគេងរបស់គេក្នុងស្បូន និងមានចលនាស្ងៀមស្ងាត់ និងជាប់រហូតដែរ។ បើសិនជាសកម្មភាពរបស់គេថយចុះ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។
ការកន្រ្តាក់របស់ស្បូន
វាគឺជារឿងធម្មតាទេសម្រាប់ស្រ្តីភាគច្រើនមានអាការៈឈឺពោះចង់សម្រាល ឬឈឺពោះលេងៗ (Braxton-Hicks Contraction) ដែលវាកើតឡើងនៅត្រីមាសទីបី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាការកន្ត្រាក់ និងរមួលរបស់ស្បូនមិនស្រាកស្រាន្ត អ្នកប្រហែលជាជិតដល់ពេលសម្រាលកូន ដែលត្រូវការទាក់ទងទៅគ្រូពេទ្យភ្លាមហើយ៕