ក្នុងរដូវក្តៅជាពេលវេលាដែលមនុស្សភាគច្រើនចូលចិត្តទិញអាវកាក់ប្រើ និងស្លៀកខោខូវប៊យ ពាក់ស្បែកជើងផ្ទាត់ និងពាក់ឈុតហែលទៀត ដែលជាហេតុនាំឲ្យស្បែកប៉ះពាល់នឹងកាំរស្មីយូវីដ៏គ្រោះថ្នាក់របស់ព្រះអាទិត្យកាន់តែច្រើន។ រដូវក្តៅគឺជាពេលវេលាដ៏ល្អមួយដែលមនុស្សយើងគួរមានទម្លាប់ពិនិត្យរកមើលសញ្ញានៃជំងឺមហារីកស្បែក។ 

នៅពេលដែលការពិនិត្យដោយខ្លួនឯងរកមើលសញ្ញាជំងឺមហារីកស្បែក មនុស្សយើងក៏អាចសង្កេតឃើញសញ្ញានៃបញ្ហាជាច្រើនផងដែរ។ យកល្អគួរតែពិនិត្យដូចខាងក្រោមនេះ៖

  • ប្រជ្រុយដែលកំពុងតែប្រែប្រួល មានរូបរាងមិនទៀងទាត់ ឬប្រែប្រួលគែមរបស់វា
  • ប្រជ្រុយដែលមានពណ៌ច្រើនដូចជា ពណ៌ត្នោត និងខ្មៅ
  • ប្រជ្រុយដែលដុះឡើងលើ
  • ប្រជ្រុយដែលធំ ឬមានមុខកាត់ធំជាងជ័រលុបខ្មៅដៃ
  • ប្រជ្រុយដែលរមាស់ តឹងឈឺ ឬឈឺនៅជុំវិញ
  • ដំបៅដែលមិនជា ឬកើតឡើងម្តងហើយម្តងទៀត
  • មានឆ្នូតពណ៌ត្នោត ឬខ្មៅនៅក្រោមក្រចក

មនុស្សចាស់ និងអ្នកដែឡមានស្បែកពណ៌ស្តើងៗទំនងជាប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកស្បែក ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតមានជំងឺនេះបានទាំងអស់។ បុរសទំនងជាងាយនឹងកើតជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាមហារិកដែលងាយនឹងធ្វើឲ្យស្លាប់ច្រើនបំផុត។ មនុស្សជនជាតិស្បែកខ្មៅក៏ទំនងជាងាយនឹងកើតជំងឺមហារីកច្រើនជាងគេ ដែលជាធម្មតាវាមិនកើតឡើងនៅលើកន្លែងដែលប៉ះពាល់នឹងព្រះអាទិត្យទេ ដូចជា បាតដៃ ឬ និងបាតជើង ផ្នែកខាងក្នុងរបស់មាត់ និងក្រោមក្រចក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង