ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលឆ្នាំទាំង៣ខាងលើ អាចទទួលបានក្នុងរយៈពេល២ឆ្នាំខាងមុខ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំជូត

អ្នកដែលកើតក្នុងឆ្នាំនេះ បើនិយាយពីការរកស៊ីវិញ ជាមនុស្សដែលជំនាញ ព្រោះអ្នកមានខួរក្បាលក្នុងការរកស៊ី។ ដូចនេះ ក្នុងរយៈពេល២ឆ្នាំខាងមុខ អ្នកនឹងអាចធ្វើអ្វីសម្រេចដូចបំណង ជាហេតុដែលធ្វើឲ្យអ្នកមានទ្រព្យចូលដូចជាទឹកហូរចូលមកអញ្ចឹង។

ឆ្នាំរការ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមិនខ្លាចការលំបាកឡើយ។ នៅពេលដែលគេកំណត់ផែនការអ្វីហើយ គេនឹងពុះពារសម្រេចឲ្យបានទោះបីជាមានឧបសគ្គអ្វីក៏ដោយ។ ដោយសារតែស្មារតីនេះ គួបផ្សំនឹងផ្កាយសំណាងដែលអាចរះជិតខ្លួនអ្នកក្នុងរយៈពេល២ឆ្នាំខាងមុខ អ្នកនឹងអាចធ្វើអ្វីសម្រេចដូចបំណង។

ឆ្នាំច

ក្នុងរយៈពេល២ឆ្នាំខាងមុខ អ្នកនឹងមានអ្នកតាមជួយថែរក្សា។ ដូចនេះអ្នកនឹងអាចទទួលជោគជ័យក្នុងមុខរបរ ឬការងារ។ ដូចនេះ ជីវភាពរស់នៅរបស់អ្នកក៏អាចប្រែជាល្អតាមនោះដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)