Join with Health.com.kh on Telegram

មានមនុស្សមួយចំនួនបាននិយាយថានៅក្រោយពេលដែលសម្រាលកូនរួចគឺមិនអាចងូតទឹកបានទេ។ តើនេជាការពិតឬទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

តាមចាស់ៗមួយចំនួនបាននិយាយថានៅពេលដែលកូនខ្ចីគឺមិនអាចងូតទឹកបានទេ ព្រោះវាអាចធ្វើឲ្យអ្នកឈឺចុកចាប់ពេញរាងកាយនៅថ្ងៃក្រោយ ព្រោះនៅពេលដែលអ្នកទើបតែសម្រាលរួច រាងកាយអ្នកខ្សោយ រន្ធញើសបើកធំ ហើយឈាមចេញច្រើន ដូចនេះប្រសិនជាអ្នកងូតទឹក វានឹងអាចធ្វើឲ្យអ្នកមករដូវមិនទៀងនៅថ្ងៃក្រោយ ថែមទាំងអាចធ្វើឲ្យឈឺឆ្អឹងទៀតផង។

ប៉ុន្តែតាមការស្រាវជ្រាវសម័យបច្ចុប្បន្នបានឲ្យដឹងថា ក្រោយពេលដែលអ្នកសម្រាលរួច អ្នកអាចងូតទឹកបាន ព្រោះវាអាចជួយអ្នកឲ្យបំបាត់ភាពនឿយហត់ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ធ្វើឲ្យឈាមអ្នកដើរបានស្រួល ម្យ៉ាងទៀតថែមទាំងអាចធ្វើឲ្យស្បែកអ្នកមានអនាម័យ ដោយមិនងាយមានជំងឺឆ្លងផ្សេងៗឡើយ ជាងនេះទៅទៀត វាអាចធ្វើឲ្យអ្នកគេងលក់ស្រួល បរិភោគបាន នោះមុខអ្នកនឹងមិនមានលក្ខណៈស្លេកទៀតទេ ប៉ុន្តែអ្នកអាចងូតបាននៅពេលដែលទ្វារមាសអ្នកគ្មានរបួស ហើយក្រោយពេលដែលអ្នកបាត់ហត់ក្រោយសម្រាលកូនរួច។ ប៉ុន្តែមុននឹងអ្នកងូត អ្នកត្រូវតែប្រយ័ត្ននៅចំនុចមួយចំនួន ដូចនេះនៅអត្ថបទក្រោយយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចទាំងនោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)