ការគេងថ្ងៃមួយស្របក អាចធ្វើឲ្យមានអារម្មណ៍ល្អ ធ្វើការកាន់តែមានប្រសិទ្ធភាព និងកាន់តែស្រស់ស្រាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែការគេងខុសម៉ោង ខុសវេលា ឬគេងយូរពេកអាចបង្កជាផលវិបាកវិញបាន ជាពិសេសការគេងថ្ងៃតែម្តង។ ខាងក្រោមនេះគឺការណែនាំដ៏ល្អបំផុតអំពីការគេងថ្ងៃ៖
- ចូរគេងថ្ងៃនៅចន្លោះ ១០ ទៅ ២០នាទីអីបានហើយ
- ចូរគេងថ្ងៃនៅពេលរសៀល
- ចូរគេងថ្ងៃនៅកន្លែងដែលស្ងាត ងងឹត និងមានសម្លេងរំខានតិចតួចបំផុត
មុនពេលត្រឡប់ទៅធ្វើការវិញក្រោយពីគេងថ្ងៃរួច ចូរផ្តល់ពេលវេលាដល់ខ្លួនឯងស្វាយពីការគេងសិន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរផ្តល់ពេលវេលាខ្លះដល់ខ្លួនឯងដែរបើសិនជាសកម្មភាពការងារនោះត្រូវការឆ្លើយតបវិញលឿន ឬប្រញ៉ាប់ខ្លាំង៕