កាលណាមនុស្សម្នាក់សុបិន្តអាក្រក់ហើយ វាអាចនឹងធ្វើឲ្យគេមានភាពតក់ស្លុត ឬភ័យខ្លាចនៅថ្ងៃបន្ទាប់ជាមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាអ្នកមិនជឿទៅលើអ្វីហៅថាអាប៉ីជំនឿក៏ដោយ តែសុបិន្តអាក្រក់នៅតែអាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរស់នៅអ្នកដដែល។
មានរឿងខុសៗគ្នាច្រើនណាស់ដែលអ្នកអាចធ្វើឲ្យខ្លួនឯងប្រឈមនឹងការសុបិន្តអាក្រក់បានដូចជា ស្រ្តេស ថប់អារម្មណ៍ និងបទពិសោធន៍ក្នុងជីវិតជាដើម។ មជ្ឈដ្ឋានជុំវិញខ្លួន និងការផ្សព្វផ្សាយនានាក៏អាចនាំឲ្យមានសុបិន្តអាក្រក់ដែរ។
ពិតណាស់ សុបិន្តមួយដែលអាក្រក់មិនមែនជារឿងសប្បាយនោះទេ។ ដូច្នេះតើអាចធ្វើអ្វីបានទៅដើម្បីកាត់បន្ថយការសុបិន្តអាក្រក់ទៅ?
កុំញ៉ាំអាហារច្រើនៗមុនពេលចូលគេង
វាពិតជាមិនមែនរឿងល្អឡើយក្នុងការញ៉ាំអាហារហឹរៗមុនពេលចូលគេង តែវានឹងនាំឲ្យក្រពះកិនមិនស្រួល និងជះឥទ្ធិពលមិនល្អដល់សុបិន្តអ្នកទៀតផង។ ដូច្នេះចូរចៀសឲ្យឆ្ងាយពីអាហារហឹរ ឬការញ៉ាំអាហារច្រើនៗពេក។
ចៀសវាងគ្រឿងស្រវឹងកាហ្វេនិងជក់បារី
ការញ៉ាំគ្រឿងស្រវឹងជាពិសេស ញ៉ាំច្រើនៗនៅពេលយប់ វាអាចនាំឲ្យសុបិន្តមិនល្អបាន។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេ និងនីកូទីនក្នុងបារីគឺជាសារធាតុដែលប៉ះពាល់ដល់ការគេងបានទាំងអស់ ដូច្នេះយកល្អគួរតែចៀសអាហារទាំងនេះមុនចូលគេង។
កុំមើលរឿងខ្មោចឬគួរឲ្យខ្លាច
បើសិនជាអ្នកងាយនឹងមានសុបិន្តអាក្រក់មែននោះ យកល្អគួរតែតមការមើលរឿងគួរឲ្យខ្លាច ឬរឿងខ្មោចនៅពេលយប់ ព្រោះវាអាចធ្វើឲ្យអ្នកនៅតែនឹកឃើញវាទៀតទោះបីជាគេងលក់ហើយក៏ដោយ។
ព្យាយាមគេងចំហៀងខ្លួន
តើអ្នកមានដឹងទេថា ការគេងផ្ងាអាចប្រឈមនឹងខ្មោចសង្កត់ដែរទេ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហេតុដូច្នេះហើយដើម្បីចៀសវាងបញ្ហានេះ អ្នកគួរតែមានទម្លាប់គេងចំហៀងវិញ៕