ជាតិដែកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពទូទៅរបស់យើង ហើយថ្វីបើវាងាយស្រួលរកបានក្នុងអាហារជាច្រើនមែនក៏ដោយ តែមនុស្សភាគច្រើនគឺមិនទទួលបានវាគ្រប់គ្រាន់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចដោយសារតែជាតិដែកមួយនេះមិនត្រូវបានបឺតស្រូបក្នុងប្រព័ន្ធរំលាយអាហាររបស់យើងផងក៏មិនដឹង។ ហេតុផលមួយដែលមនុស្សជាច្រើនត្រូវការជាតិដែកឲ្យគ្រប់គ្រាន់គឺ វាជួយដឹកនាំអុកស៊ីសែនដើម្បីចិញ្ចឹមរាងកាយទាំងមូល។ បើសិនជាមិនមានអុកស៊ីសែនគ្រប់គ្រាន់ចរាចរណ៍ក្នុងរាងកាយទេ អ្នកទំនងជាមានអារម្មណ៍អស់កម្លាំងណាស់។ នៅពេលរឿងនេះកើតឡើងមែន ខួរក្បាលនឹងមិនអាចធ្វើការបានយ៉ាងល្អទេ។ មនុស្សយើងភាគច្រើនទទួលបានជាតិដែកតាមរយៈការញ៉ាំសាច់ ប៉ុន្តែវានៅមានបន្លែជាច្រើនទៀតក្រៅពីសាច់ តែមានជាតិដែកច្រើនជាងទៅទៀតដូចជា៖
គ្រាប់ល្ពៅ
គ្រាប់ផ្លែឈើមួយនេះមានជាតិដែកប្រហែល ៣.៣មីលីក្រាមក្នុងចំណុះ ១០០ក្រាមគ្រាប់ល្ពៅ ហើយក៏មានជាមួយគ្នាទៀតនូវ ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្គសី និងវីតាមីន។ ក្រៅពីនេះ គ្រាប់ល្ពៅមានអាស៊ីតអាមីណេ ជាមួយគ្នានឹងអាស៊ីតខ្លាញ់ល្អ Polyunsaturated Fat ទៀតផង។
សណ្តែក ប្រភេទ Kidney
សណ្តែកប្រភេទនេះត្រូវបានគេចាត់ទុកថាជាប្រភពនៃជីវជាតិដែលងាយស្រួលបញ្ចូលក្នុងរបបអាហារណាស់។ ការញ៉ាំសណ្តែកនេះមួយកូនចានចង្កឹះអាចផ្តល់ជាតិដែកបាន ៤មីលីក្រាម ជាមួយនឹងប្រូតេអ៊ីនថែមទៀតផង។
ស្ពៃស្ពីណាច
ស្ពៃប្រភេទនេះគឺជាបន្លែដ៏អស្ចារ្យមួយដែលអាចជួយបង្កើនចំនួនជាតិដែកក្នុងខ្លួន។ ការញ៉ាំស្ពៃស្ពីណាច ៧១០ក្រាម អាចទទួលបានជាតិដែក ១៨មីលីក្រាម ដែលស្មើនឹងញ៉ាំសាច់ Steak ២២៦ក្រាមទៅហើយ។
ប្រូខូលី
ជម្រើសបន្លែមួយផ្សេងទៀតដែលអ្នកគួរតែពិចារណាដែរនោះគឺ ប្រូខូលី ព្រោះវាអាចផ្តល់ជាតិដែកបាន ១មីលីក្រាម នៅពេលញ៉ាំបន្លែនេះ ១០០ក្រាម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាមិនត្រឹមតែមានជាតិដែកទេ តែក៏សម្បូរវីតាមីន C ផងដែរ។ វីតាមីន C សំខាន់ណាស់ក្នុងការបឺតស្រូបជាតិដែកចូលទៅក្នុងចរន្តឈាម។ ដូច្នេះវាពិតជាបន្លែដ៏ពិសេសមួយមែន៕