ខណៈពេលដែលអ្នកអាចកំពុងតែរីករាយនឹងពេលវេលាដ៏អស្ចារ្យក្នុងពេលមានផ្ទៃពោះ តែវាអាចជាការពិតមួយដែលអ្នកត្រូវការឧស្សាហ៍ចូលបន្ទប់ទឹកញឹកដែរ ហើយវាក៏អាចមានផលរំខានផ្សេងៗទៀតជាច្រើនក្នុងការទទួលបានបទពិសោធន៍ជាម្តាយគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាងកាយអ្នកនឹងផ្លាស់ប្តូរយ៉ាងលឿន ដែលអាចបង្កជាការមិនមានផាសុកភាពតិចតួច ហើយមួយក្នុងចំណោមនោះដែលស្រ្តីភាគច្រើនជួបប្រទះគឺ ការហើមប្រអប់ជើងតែម្តង។
ខណៈពេលដែលការហើមជើងអាចមាន ឬគ្មានការឈឺចាប់ តែវាអាចជារឿងរំខានមួយដែរ។ សំណាងដែរ មានមធ្យោបាយជាច្រើនដែលអាចជួយបំបាត់អាការៈនេះក្នុងពេលមានផ្ទៃពោះបានដូចជា៖
- បន្ថយការញ៉ាំប្រៃ៖ ជាតិប្រៃអាចធ្វើឲ្យរាងកាយទាញទឹកចូលក្នុងខ្លួនច្រើន ហើយក៏បង្កជាការហើមផងដែរ។ ដូច្នេះអ្វីដែលគួរតែចៀសវាងជាពិសេសនោះគឺ អាហារកំប៉ុង ឬអាហាកៃឆ្នៃ ព្រមទាំងអាហារដែលមានជាតិប្រៃច្រើនៗតែម្តង។
- បង្កើនការញ៉ាំប៉ូតាស្យូម៖ ការដែលរាងកាយមិនមានជាតិប៉ូតាស្យូមគ្រប់ ក៏អាចធ្វើឲ្យហើមកាន់តែខ្លាំងដែរ ព្រោះប៉ូតាស្យូមដើរតួនាទីជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន។ សម្រាប់ថ្នាំវីតាមីនរក្សាគ័រគួរតែមានប៉ូតាស្យូមខ្លះចូលរួមដែរ។ ប្រភពប៉ូតាស្យូមពីអាហារមានដូចជា ដំឡូងបារាំងទាំងសម្បក ដំឡូងជ្វាទាំងសម្បក ចេក ឬយ៉ាអួរជាដើម។
- បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន៖ ខណៈពេលដែលការញ៉ាំកាហ្វេអ៊ីនម្តងម្កាលក្នុងពេលមានផ្ទៃពោះមិនមានអ្វីគ្រោះថ្នាក់ តែការញ៉ាំច្រើនពេក ក៏មិនមែនល្អសម្រាប់ទារកក្នុងផ្ទៃដែរ ហើយក៏អាចធ្វើឲ្យហើមកាន់តែខ្លាំងទៀតផង។ អ្នកអាចជ្រើសរើសការញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីនលាយជាមួយទឹកដោះគោក៏បានដែរ។
- ញ៉ាំទឹកឲ្យបានច្រើន៖ រឿងនេះស្តាប់ទៅដូចជាមិនទំនងសោះដែលហើមហើយ នៅឲ្យផឹកទឹកទៀត ប៉ុន្តែវាមានប្រយោជន៍មែន។ បើសិនជារាងកាយខ្សោះជាតិទឹក វាអាចនឹងត្រូវការទឹកបន្ថែមដើម្បីបង្គ្រប់ ដូច្នេះយកល្អគួរតែញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ១០កែវជារៀងរាល់ថ្ងៃ។
- លើកជើងឲ្យខ្ពស់ពេលគេង៖ ខណៈពេលដែលអ្នកកំពុងតែអង្គុយចូរលើកជើងឲ្យបានខ្ពស់តាមតែអាចធ្វើទៅបាន ព្រោះទំនាញផែនដីនឹងទាញជាតិទឹកក្នុងជើងចូលទៅក្នុងខ្លួនវិញ។
- ដើរ៖ អ្នកអាចចំណាយពេលដើរ ៥ ទៅ ១០នាទី មួយថ្ងៃពីរដង ព្រោះវាអាចជួយជំរុញដល់របត់ឈាមរត់ ដែលជួយបន្ថយដល់ការហើមបាន។ រឿងនេះក៏ល្អសម្រាប់ការសម្រាកផងដែរ ហើយក៏ជាវិធីហាត់ប្រាណដ៏មានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះថែមទៀត។
- ម៉ាស្សា៖ ប្តីអ្នកទំនងជាកំពុងតែស្វែងរកមធ្យោបាយដើម្បីចូលរួមក្នុងដំណើរការមានផ្ទៃពោះរបស់អ្នកដែរ ហើយនេះគឺជាឱកាសដ៏ល្អមួយ។ ដូច្នេះចូរឲ្យគាត់ម៉ាស្សាជើងឲ្យទៅ ព្រោះវាក៏បន្ថយការហើមជើងបានយ៉ាងល្អដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គេងនៅចំហៀងខាងឆ្វេង៖ បើអាចចូរគេងមកចំហៀងខាងឆ្វេង ព្រោះវានឹងជួយពង្រឹងដល់លំហូរឈាម បន្ថយការហើមជើងបាន។ ការគេងនៅចំហៀងខាងឆ្វេងនឹងមិនធ្វើឲ្យស្បូនគងលើសរសៃឈាមធំដែលដឹកនាំឈាមទៅបេះដូងឡើង៕