អ្នកប្រហែលជាអាចមានការមិនស្រួលរយៈពេលខ្លីខ្លះមុនពេលមករដូវជារៀងរាល់ខែ។ អារម្មណ៍មិនល្អ ហើមពោះ និងឈឺក្បាលគឺជាអាការៈញឹកញាប់នៃចង្កោមរោគសញ្ញាមុនពេលមករដូវ ហើយការអស់កម្លាំងក៏កើតឡើងជាមួយគ្នាដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងករណីខ្លះ ការអស់កម្លាំងអាចកើតឡើងខ្លាំងក្លារហូតដល់អ្នកមិនអាចធ្វើការ ទៅរៀន ឬធ្វើអ្វីៗដែលចូលចិត្តបានទៀតផង។ បើសិនជាអ្នកកំពុងតែរកមធ្យោបាយដោះស្រាយការអស់កម្លាំងត្រឹមកម្រិតតិចតួចទៅមធ្យម ខ្ញុំមានមធ្យោបាយខ្លះដែលអ្នកអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោមនេះ៖
បង្កើតទម្លាប់ពេលចូលគេងឲ្យមានសុខភាព
វាគឺជាថ្ងៃដ៏សំខាន់ដែលអ្នកគួរតែធ្វើសម្រាប់ពេលវេលាមករដូវ។ ទម្លាប់ចូលគេងដែលផ្តល់សុខភាពអាចមានដូចជា ការងូតទឹកនៅពេលល្ងាច កុំមើលទូរស័ព្ទ យ៉ាងហោចណាស់មួយម៉ោងមុនពេលគេង ចូលគេងឲ្យទៀងពេល និងចៀសវាងការញ៉ាំអាហារច្រើនៗ និងជាតិកាហ្វេអ៊ីន ៤ ទៅ៦ម៉ោងមុនគេង។
ផ្តល់សំខាន់ទៅលើអាហារដែលមានជាតិផ្អែមតិច
ការញ៉ាំអាហារផ្តល់សុខភាព និងចៀសវាងគ្រឿងស្រវឹងអាចជួយឲ្យមានកម្លាំង។ ចូរព្យាយាមចៀសវាងអាហារ និងភេសជ្ជៈមានជាតិផ្អែមដូចជា ទឹកក្រូចកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង ព្រោះវាងាយនឹងធ្វើឲ្យអស់កម្លាំងខ្លាំងវិញណាស់។
ហាត់ប្រាណ
លំហាត់ប្រាណបែបអ៊ែរ៉ូបិកកម្រិតមធ្យមអាចជួយបង្កើនថាមពល ពង្រឹងដល់ការផ្ចង់អារម្មណ៍ និងបំបាត់អាការៈចង្កោមរោគសញ្ញាមុនពេលមករដូវបាន។ ប៉ុន្តែមិនត្រូវព្យាយាមហាត់ប្រាណក្នុងរយៈពេលពីរម៉ោងមុនគេងឡើយ ព្រោះវាអាចនឹងពិបាកនឹងគេងលក់វិញ។
រក្សាភាពត្រជាក់ក្នុងបន្ទប់
ចូរប្រើប្រាស់កង្វា ម៉ាស៊ីត្រជាក់ ឬបើកបង្អួចដើម្បីឲ្យសីតុណ្ហភាពក្នុងបន្ទប់គេងនៅចន្លោះ ១៥.៥ ទៅ១៩.៤អង្សារ។ ការធ្វើបែបនេះប្រហែលជាជួយឲ្យអ្នកគេងលក់បាន ហើយគេងស្កប់ទៀតទោះបីជាសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់ក៏ដោយ។
ញ៉ាំទឹកគ្រប់គ្រាន់
មិនត្រូវភ្លេចញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃឡើយ។ ការដែលញ៉ាំទឹកមិនបានគ្រប់គ្រាន់ ឬខ្សោះជាតិទឹកក្នុងខ្លួនអាចធ្វើឲ្យអ្នកមានអារម្មណ៍ អស់កម្លាំង និងល្ហិតល្ហៃបាន ហើយវាក៏ធ្វើឲ្យអាការៈចង្កោមរោគសញ្ញាមុនមករដូវកាន់តែធ្ងន់ធ្ងរថែមទៀតផង។
ប្រើវិធីបន្ធូរអារម្មណ៍
ចូរព្យាយាមប្រើវិធីសាស្រ្តបន្ធូរអារម្មណ៍ដែលអាចជំរុញដល់ភាពធូរស្រាលក្នុងខ្លួនមុនពេលចូលគេង។ ជម្រើសខ្លះដែលអ្នកអាចធ្វើបានមានដូចជា ធ្វើលំហាត់ប្រាណដកដង្ហើមជ្រៅៗ និងតាំងសមាធិជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏ប្រហែលជាអាចប្រើវិធីសរសេរកំណត់ហេតុប្រចាំថ្ងៃក៏បានដែរ៕