ក្រៅពីជួយឲ្យឆ្អឹងរឹងមាំហើយនោះ កាល់ស្យូមក៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ សារធាតុចិញ្ចឹមនេះ គឺចាំបាច់ណាស់សម្រាប់ក្រចក ធ្មេញ សាច់ដុំ និងសូម្បីតែប្រព័ន្ធភាពស៊ាំរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះដើម្បីចៀសផុតពីបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗ ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំ គឺសំខាន់ណាស់។ ប៉ុន្តែថាតើក្រៅពីទឹកដោះហើយនោះអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ៖
១. ត្រីសាលម៉ុនកំប៉ុង
ចង់ដឹងមែនទេថាអ្វីទៅដែលធ្វើត្រីសាលម៉ុនកំប៉ុងក្លាយជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូមហើយនោះ ត្រីសាលម៉ុនថែមទាំងមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុនក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថាការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។
២. បន្លែបៃតង
បន្លែបៃតងក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដូចទៅនឹងម្ស៉ៅធញ្ញជាតិដែរ។ ក្រៅពីជួយពង្រឹងសុខភាពឆ្អឹងហើយនោះ ការទទួលទានបន្លែបៃតងក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចំពោះសុខភាពរាងកាយផងដែរ។ ដូច្នេះការបន្ថែមបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូល រួមទាំងឆ្អឹងល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗ។
៣. គ្រាប់ល្ង
ក្រៅពីមានផ្ទុកសម្បូរទៅដោយកាល់ស្យូមហើយនោះ គ្រាប់ល្ងក៏មានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាម ទប់ស្កាត់ជំងឺមហារីក និងកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមគ្រាប់ល្ងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៤. ទឹកសណ្ដែក
សម្រាប់អ្នកដែលមិនចូលចិត្តទទួលទានទឹកដោះគោ ហេតុអ្វីមិនសាកល្បងទទួលទានទឹកសណ្ដែកជំនួសវិញ? ភេសជ្ជៈនេះសាកសមបំផុតសម្រាប់អ្នកចាញ់ឡាក់តូស។ ទឹកសណ្ដែកជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម និងមានផ្ទុកប្រូតេអ៊ីនច្រើនជាងទឹកដោះគោផ្សេងៗផង។
៥. សារាយសមុទ្រ
ប្រភពដ៏ល្អបំផុតមួយទៀតនៃជាតិកាល់ស្យូម គឺសារាយសមុទ្រ។ លើសពីនេះទៅទៀតវាក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងសារធាតុអ៊ីយ៉ូដដែលចាំបាច់សម្រាប់រក្សាមុខងារក្រពេញទីរ៉ូអ៊ីតផងដែរ៕